បំរែបំរួលពត៌មាន៖
ប្រកាស
វិចារ នានា

ss

ដំឡើងខ្មែរយូនីកូត

ដំឡើងខ្មែរយូនីកូត

ភាព ​តុបតែង​រៀប​ចំ​ដាក់​អំពូល​ភ្លើង​បំភ្លឺ​លម្អ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​ វត្ត ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​រង​ការ​ចោទ​ថា កំពុង​តែ​បំផ្លាញ​សម្បត្តិ​វប្បធម៌​ជាតិ ដែល​ក្រៅ​ពី​រង​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ក្នុង​និង​ក្រៅ​ស្រុក ភាព​តុប​តែង​លម្អ​នោះ​ក៏​បាន​រង​ការ​ចោទ​ពី​មតិ​បញ្ញវន្ត​និង​អ្នក​ជំនាញ​ ខ្លះ​ឯ​ទៀត​ដែរ។

អំពូល​ភ្លើង​ដែល​ដាក់​ភ្ជាប់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត។

ស្ថាបត្យករ​ខ្មែរ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ថ្ងៃ​អង្គារ ទី​២៦ ឧសភា​នេះ បាន​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​កិច្ច​អន្តរាគមន៍​និង​ឈាន​ដល់​ចេញ​បញ្ជា​ឲ្យ​ដក​អំពូល​ភ្លើង​ហ្វា​ អគ្គិសនី​ចេញ​ពី​ថែវ​ប្រាសាទ​អង្គរ​វត្ត​ដែល​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​ មួយ​នា​ពេល​ថ្មីៗ​នេះ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​ថ្លែង​ថា ការ​ដែល​អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូជីង បំពាក់​ភ្លើង​ហ្វា​អគ្គិសនី​នៅ​ថែវ​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​លម្អ​និង​ បំភ្លឺ​នៅ​ពេល​យប់​និង​ក្នុង​បំណង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាត្រី​នោះ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ។

លោក មឿង សុន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ប្រាសាទ​អង្គរ​មួយ​ដែល​មាន ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ បាន​ជាប់​ក្នុង​ចំណោម​៧​នៃ​អច្ឆរិយ​វត្ថុ​ពិភព​លោក ហើយ​គេ​ស្គាល់​កម្ពុជា​ដោយសារ​ប្រាសាទ​អង្គរ នៅ​ពេល​នោះ​គឺ​យើង​អត់​មាន​អំពូល​ភ្លើង​ហ្វា​ហ្នឹង​ទេ គឺ​ដោយសារ​គេ​យល់​ថា ប្រាសាទ​ហ្នឹង​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​ជា​បុរាណ មិន​មែន​ការ​ច្នៃ​ដាក់​របស់​ទោះ​ទំនើប​នេ»

ជាមួយ​គ្នា​នេះ លោក មឿង សុន ទទូច​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​កិច្ច​អន្តរាគមន៍​ដើម្បី​រក​លទ្ធភាព​រុះ​រើ​អំពូល​ភ្លើង​ហ្វា​អគ្គិសនី ​ទាំង​នោះ​ចេញ​ពី​ថែវ​ប្រាសាទ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក ប៊ុន ណារិទ្ធ ជា​អគ្គនាយក​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ផ្នែក​ថែ​រក្សា​និង​អភិរក្ស​ ប្រាសាទ​បុរាណ បាន​ធ្វើ​សន្និសីទ​កាសែត​បដិសេធ​ថា ការ​ដាក់​ភ្លើង​ហ្វា​អគ្គិសនី​នោះ គឺ​មិន​បាន​ធ្វើ​ឡើង​ដោយ​ដាប់​ថ្ម​ប្រាសាទ​អង្គរ​វត្ត​នោះ​ទេ គឺ​ក្រុមហ៊ុន​ស៊ូជីង ដែល​ជា​អ្នក​ម៉ៅការ​បាន​ប្រើ​កំណាត់​ឈើ​ខ្លីៗ វាយ​តាម​បច្ចេក​ទេស​បញ្ចូល​ទៅ​ក្នុង​ប្រហោង​ថ្ម​នៃ​ប្រាសាទ​ដែល​មាន​ស្រាប់​ ដើម្បី​ចាប់​ភ្ជាប់​នឹង​ជើង​អំពូល​ភ្លើង​ទាំង​នោះ។ ហើយ​ការ​ធ្វើ​នេះ​ទៀត​សោត ក៏​មាន​ការ​ចូលរួម​ពិនិត្យ​ដោយ​មន្ត្រី​អង្គការ​យូណេស្កូ​ផង​ដែរ។

ក៏​ប៉ុន្តែ​ស្ថាបត្យករ​ខ្មែរ​មួយ​រូប គឺ​លោក ភួន ភូម៉ូនីរតន៍ បាន​ថ្លែង​ថា ការ​ដាក់​តាំង​ភ្លើង​អគ្គិសនី​នៅ​ឯ​ថែវ​ប្រាសាទ​អង្គរ​វត្ត​នោះ គឺ​នឹង​ឈាន​ដល់​ការ​បំផ្លាញ​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​កេរ​មរតក​ដ៏​ អស្ចារ្យ​និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​កម្ពុជា។

លោក ភួន ភូម៉ូនីរតន៍ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​ដែល​ដាក់​អំពូល គឺ​វា​នឹង​មាន​កម្ដៅ ហើយ​កម្ដៅ​ហ្នឹង​វា​ចាំង​ទៅ​លើ​ជញ្ជាំង​ថ្ម ហើយ​ជញ្ជាំង​ថ្ម​យើង​ហ្នឹង វា​ទទួល​នូវ​សំណើម ហើយ​ប្រតិកម្ម​របស់​វា ប៉ះ​ទៅ​វា​អាច​នឹង​ធ្វើ​ឲ្យ​ថ្ម​ហ្នឹង​ប្រេះ​ដោយសារ​កម្ដៅ ព្រោះ​ភ្លើង​ហ្វា​កម្ដៅ​វា ១​ពាន់​វ៉ាត់ ១ពាន់​វ៉ាត់​ជាង អ៊ីចឹង​កម្ដៅ​ហើយ​និង​ជញ្ជាំង​ដែល​មាន​ជាតិ​សំណើម​ហ្នឹង​វា​អាច​ធ្វើ​ឲ្យ​ទៅ ​ជា​ប្រេះ អាច​បណ្ដាល​ឲ្យ​ទៅ​ជា​ពុក​ផុយ»

ប្រាសាទ​អង្គរ​វត្ត​ដែល​កសាង​ឡើង​តាំង​ពី​សតវត្សរ៍​ទី​៩​មក​នោះ គឺ​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​បាន​រង​ការ​ខូច​ខាត​សឹក​រេច​រិល​ជា​បន្ត​បន្ទាប់​ ដោយសារ​តែ​ធម្មជាតិ។

ស្ថាបត្យករ​ខ្មែរ​ដដែល​ថ្លែង​ថា ប្រាសាទ​អង្គរ​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​បាន​រង​ការ​បំផ្លាញ​ដោយ​មនុស្ស​ផង​ ដែរ​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ផ្នែក​ខ្លះ​នៃ​ជើង​សសរ​ប្រាសាទ​ត្រូវ​ពុក​ផុយ​បែក​បាក់​បន្ទាប់​ពី​ ក្រុម​អ្នក​បច្ចេកទេស​បរទេស​មួយ​ក្រុម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដុស​ខាត់​ ស្លែ​នៅ​ឯ​ប្រាសាទ​អង្គរ​វត្ត​នោះ៕

អូស្រ្តាសី អង់គ្លេស
ប្រ៊ុយណេ កាណាដា
ចិន បារាំង
អាល្លឺម៉ង់ ឥណ្ឌា
ឥណ្ឌូនេស៊ី ជប៉ុន
កូរ៉េខាងត្បូង ឡាវ
ម៉ាឡេស៊ី មីយ៉ាន់ម៉ា
ហ្វីលីពិន សហព័ន្ធរុស្ស៊ី
សិង្ហបុរី ថៃ
សហរដ្ឋអាមេរិច រៀតណាម
កូរ៉េខាងជើង ប៉ូឡូញ
គុយបា ប៊ុលការី
ដាណឺម៉ាក ម៉ាល់តា
ស៊ុយអ៊ែត បែលហ្ស៊ិក
ន័រវ៉ែស ស្វ៊ីស
ស្ថានទូតអូស្រ្តាលីប្រចំានៅរាជធានីភ្នំពេញ
ភូមិគ្រិះលេខ១១, ផ្លូវ២៥៤, សង្កាត់ចតុមុខ,
ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 213 470
ទូរសារលេខ: (855-23) 213 413
សារអេឡិចត្រូនិច: australian.embassy.cambodia @ dfat.gov.au
គេហទំព័រ: www.embassy.gov.au/kh.html
ត្រលប់ទៅលើវិញ
ស្ថានទូតអង់គ្លេសប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ២៧-២៩, ផ្លូវលេខ៧៥, សង្កាត់ស្រះចក,
ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 427 124/ 428 153
ទូរសារលេខ: (855-23) 427 125
សារអេឡិចត្រូនិច: Britemb@online.com.kh
គេហទំព័រ: www.britishembassy.gov.uk
ត្រលប់ទៅលើវិញ
ស្ថានទូតប្រ៊ុយណេប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ២៣៧, ផ្លូវលេខ៥១, សង្កាត់បឹងកេងកង១,
ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23)211 457, 211 458
ទូរសារលេខ: (855-23) 211 456
សារអេឡិចត្រូនិច: brunei@everyday.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតកាណាដាប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៩/១១, រុក្ខវិថីសេនីយ៍វិណ្ណាវុធអ៊ុំ‹២៥៤›,
សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 213 470 / ext 426
ទូរសារលេខ: (855-23) 211 389, 213 413
សារអេឡិចត្រូនិច: pnmpn@international.gc.ca
ត្រលប់ទៅលើវិញ
ស្ថានទូតចិនប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ១៥៦, មហាវិថីម៉ៅសេទុង, រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: 012 810 928, 720 920
ទូរសារលេខ: (855-23) 720 922, 217 742
សារអេឡិចត្រូនិច:
ត្រលប់ទៅលើវិញ
ស្ថានទូតបារាំងប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ០១, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 430 026
ទូរសារលេខ: (855-23) 430 041
សារអេឡិចត្រូនិច:consulatfrance@bigpond.com.kh
គេហទំព័រ: www.ambafrance.gov.kh
ត្រលប់ទៅលើវិញ
ស្ថានទូតអាល្លឺម៉ង់ប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៧៦-៧៨, វិថីយ៉ូហ្គោស្លាវី, រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 216 193/ 381
ទូរសារលេខ: (855-23) 427 746
សារអេឡិចត្រូនិច:germanembassy@everyday.com.kh
គេហទំព័រ: www.germanembassy-cambodia.org/ en/home/index.html
ត្រលប់ទៅលើវិញ
ស្ថានទូតឥណ្ឌាប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៧៧៧, មហាវិថីព្រះមុនីវង្ស,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 210 912/ 210 913
ទូរសារលេខ: (855-23) 213 640, 210 914
សារអេឡិចត្រូនិច: embindia@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតឥណ្ឌូនេស៊ីប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ០១, ផ្លូវ៤៦៦ កែង មហាវិថី ព្រះនរោត្តម,
សង្កាត់ទន្លេបាសាក់, រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 217 934, 216 148
ទូរសារលេខ: (855-23) 217 566
សារអេឡិចត្រូនិច: kukppenh@bigpond.com.kh
គេហទំព័រ: www.Indonesia-phnompenh.org
ត្រលប់ទៅលើវិញ
ស្ថានទូតជប៉ុនប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ១៩៤, មហាវិថីព្រះនរោត្តម, ខណ្ឌចំការមន,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 217161-4
ទូរសារលេខ: (855-23) 216 162
សារអេឡិចត្រូនិច:
ត្រលប់ទៅលើវិញ
ស្ថានទូតកូរ៉េខាងត្បូងប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៦៤, ផ្លូវលេខ២១៤, សង្កាត់បឹងរាំង,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 211 900-3
ទូរសារលេខ: (855-23) 219 200
សារអេឡិចត្រូនិច:Cambodia@mofat.go.kr
ត្រលប់ទៅលើវិញ
ស្ថានទូតឡាវប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ១៥-១៧, មហាវិថីម៉ៅសេទុង,
ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 982 632
ទូរសារលេខ: (855-23) 720 907
សារអេឡិចត្រូនិច: laoembpp@canintel.com
ត្រលប់ទៅលើវិញ
ស្ថានទូតម៉ាឡេស៊ីប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៥, ផ្លូវលេខ២៤២, សង្កាត់ចតុមុខ,
ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 216 176, 216 177
ទូរសារលេខ: (855-23) 216 004
សារអេឡិចត្រូនិច: mwppenh@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតមីយ៉ាន់ម៉ាប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ១៨១, មហាវិថីព្រះនរោត្តម,
សង្កាត់បឹងកេងកង១, ខណ្ឌចំការមន,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 213 761 / 2
ទូរសារលេខ: (855-23) 213 763
សារអេឡិចត្រូនិច: M.E.PHNOMPENH@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតហ្វីលីពីនប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៣៣, ផ្លូវលេខ២៩៤, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23)23 222 303-4 / 215 145
ទូរសារលេខ: (855-23)23 215 143
សារអេឡិចត្រូនិច: phnompenhpe@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ២១៣, មហាវិថីសម្តេចសុធារស,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 210 931
ទូរសារលេខ: (855-23) 216 776
សារអេឡិចត្រូនិច: russemba@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតសិង្ហបូរីប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៩២, មហាវិថីព្រះនរោត្តម, រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 221 875 , 221 876
ទូរសារលេខ: (855-23) 210-862 , 360 850
សារអេឡិចត្រូនិច: singemb@online.com.kh
គេហទំព័រ: www.mfa.gov.sg/phnompenh
ត្រលប់ទៅលើវិញ
ស្ថានទូតថៃប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ១៩៦, មហាវិថីព្រះនរោត្តម,
សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ,
ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 726 306 – 10 (Auto Line)
ទូរសារលេខ: (855-23) 726 303
សារអេឡិចត្រូនិច:thaipnp@mfa.go.th
គេហទំព័រ: www.thaiembassy.org/phnompenh
ត្រលប់ទៅលើវិញ
ស្ថានទូតសហរដ្ឋអាមេរិចប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ២៧, ផ្លូវលេខ២៤០, សង្កាត់វត្តភ្នំ,
ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 216 436, 216 438, 216 804 216 807, 216 808, 216 809, 216 810
ទូរសារលេខ: (855-23) 216 437, 216 811
ត្រលប់ទៅលើវិញ
ស្ថានទូតរៀតណាមប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៤៣៦, មហាវិថីព្រះមុនីវង្ស,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 726 273, 726 274, 726 284
ទូរសារលេខ: (855-23) 362 314
សារអេឡិចត្រូនិច:
ត្រលប់ទៅលើវិញ
ស្ថានទូតកូរ៉េខាងជើងប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៣៩, មហាវិថីសម្តេចសុរាម្រិត,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 217-013
ទូរសារលេខ: (855-23) 217-013
សារអេឡិចត្រូនិច:
ត្រលប់ទៅលើវិញ
ស្ថានទូតប៉ូឡួញប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៧៦៧, មហាវិថីព្រះមុនីវង្ស,
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ទូរស័ព្ទលេខ: (855-23) 217 782/ 217 783
ទូរសារលេខ: (855-23) 217 781
សារអេឡិចត្រូនិច: emb.pol.pp@online.com.kh
គេហទំព័រ: polishembassy-cambodia.org
ត្រលប់ទៅលើវិញ
ស្ថានទូតគុយបាប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៩៦/៩៨, ផ្លូវលេខ២១៤, សង្កាត់វាលវង់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 213 965, 213 212
ទូរសារលេខ: (855-23) 217 428
សារអេឡិចត្រូនិច: embacuba1@online.com.kh
embacambodia2@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានទូតប៊ុលការីប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ២២៧/២២៩, មហាវិថីព្រះនរោត្តម, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 217 504, 016 915 825
ទូរសារលេខ: (855-23) 212 792
សារអេឡិចត្រូនិច: bulgembpnp@camnet.com.kh
ត្រលប់ទៅលើវិញ
ទីចាត់ការសហប្រតិបត្តិការអភិវឌ្ឍន៍ដាណឺម៉ាកប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៨, ផ្លូវលេខ៣៥២, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 987 629, 211 484, 993 075
ទូរសារលេខ: (855-23) 993 065
សារអេឡិចត្រូនិច: adanida@online.com.kh
គេហទំព័រ: www.danida-cambodia.org
ត្រលប់ទៅលើវិញ
ស្ថានទូតម៉ាល់តាប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ១០, ផ្លូវលេខ៣៧០, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 368 184
ទូរសារលេខ: (855-23) 368 184
សារអេឡិចត្រូនិច: ordermaltacamb@bigpond.com
ត្រលប់ទៅលើវិញ
ទីចាត់ការសហប្រតិបត្តិការអភិវឌ្ឍន៍ស៊ុយអ៊ែតប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៨, ផ្លូវលេខ៣៥២, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 3212 259
ទូរសារលេខ: (855-23) 212 867
សារអេឡិចត្រូនិច:ambassaden.phnompenh@sida.se
ត្រលប់ទៅលើវិញ
ស្ថានកុងស៊ុលបែលហ្ស៊ិកប្រចំានៅរាជធានីភ្នំពេញ
សណ្ឋាគារ កាំបូឌីយ៉ាណា ជាន់ក្រោម បន្ទប់លេខ៤ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 214-024 , 012 840 056
ទូរសារលេខ: (855-23) 214-024
សារអេឡិចត្រូនិច: belco@online.com.kh
ត្រលប់ទៅលើវិញ
ស្ថានកុងស៊ុលន័រវ៉ែសប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៨, ផ្លូវ១៦៣, សង្កាត់វាលវង់, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 362-143, 216-232, 217-720
ទូរសារលេខ: (855-23) 215-078
សារអេឡិចត្រូនិច:
ត្រលប់ទៅលើវិញ
ស្ថានកុងស៊ុលស្វ៊ីសប្រចំានៅរាជធានីភ្នំពេញ
ផ្ទះលេខ៥៣D, ផ្លូវ២៤២, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ទូរស័ព្ទលេខ: (855-23) 219 045, 220 127
ទូរសារលេខ: (855-23) 213 375
សារអេឡិចត្រូនិច: wissconsulate@online.com.kh



ប៉ៃលិលន (កម្ពុជា) ថ្ងៃទី​៦ មីនា ២០០២៖ អាជីវករ​លក់​ថ្នាំ​ពេទ្យ​ព្យាបាល​ជំងឺ​​គ្រុន​ចាញ់ នៅក្នុង​ដេប៉ូ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​ ដែល​មិនមាន​កា​រត្រួត​ពិនិត្យ
© ចន វីង​ / Magnum

នៅ ​​ប្រទេស​កម្ពុជា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថក្លែង​ក្លាយ​​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​រសើប​ និង​មិន​​អាច​និយាយ​ចេញ​បាន​ឡើយ​​។ ​បើ​តាម​​ការសង្កេត​របស់​​អ្នក​​​ពាក់​​ព័ន្ធនៅ​​​ក្នុង​វិស័យ​នេះ​ ព័ត៌មាន​​​​​ផ្សេង​ៗ​ទាក់ទិន​នឹង​ថ្នាំពេទ្យ​ក្លែង​ក្លាយ​ពិបាកនឹង​ធ្លាយ​​​ ចេញ​​ណាស់។ ​គេ​សង្កេត​ឃើញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​​បន្ត​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ផលិត​ផល​ ឱសថក្លែងក្លាយ ឬ​​មិនសូវ​មានគុណភាព​​ ហើយ​ប្រជាជន​​គឺ​ជា​ជន​រងគ្រោះ​​ទី​១​។​ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​បញ្ហា​នេះ ជា​ពិសេស​​ចំពោះ​​ថ្នាំ​អង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) និង​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់​ ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​​ឱសថ​ក្លែង​ក្លាយ​​ត្រូវ​បានបង្កើ​តឡើង​នៅ​ ក្នុង​ក្រសួង​​សុខាភិបាល ​ដោយមាន​​ជំនួយ​ឯកជន​​ពី​ខាង​ក្រៅ​​ជា​ច្រើន​។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ វា​ហាក់​ដូច​​ជា​​គ្មាន​វិធី​ណាមួយ​ត្រូវ​បាន​រក​ឃើញ ដើម្បី​ផ្លាស់​​ប្តូរ​បណ្តាញ​ឱសថស្ថាន​​​នៅ​កម្ពុជា​អោយ​ល្អ​ប្រសើរ​​នោះ​​ ទេ។

ការ​រាប់ចំនួន​ឱសថស្ថាន​ពិតប្រាកដ គឺពិបាក
អ្នក ​ណា​ក៏ដោយអោយ​តែ​ដើ​រ​កម្សាន្ត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ពិត​ជា​មិន​អាច​ថា​​មិន​ភ្ញាក់​ផ្អើល​​​នឹង​កន្លែង​លក់​​​ថ្នាំ​​ពេទ្យ​ដ៏​ ច្រើន​ដូច​ផ្សិត​​​នៅ​ក្នុង​ទី​ក្រុង​មួយ​នេះ​​​ ​នោះ​ទេ។ ទោះ​​អ្នក​រកស៊ី​​ទាំងនេះ​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​គេ​ពិបាក​បែង​ចែក​ថា​ឱសថស្ថានមួយ​ណា​ត្រឹម​ត្រូវ​ ​មួយ​ណា​ក្លែង​បន្លំ​ណាស់។ បើ​តាម​លោក​​ច្រឹង សុខន អនុប្រធាន​នាយកដ្ឋាន​ឱសថ និង​ចំណីអាហារ​នៅ​ក្រសួង​សុខាភិបាល ទទួល​ខុស​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ឱសថ​ក្លែងក្លាយ មាន​ឱសថស្ថាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ចំនួន​មួយ​ពាន់​កន្លែង​​​ទូទាំង​ ប្រទេស​កម្ពុជា ឃ្លាំង​ឱសថ៥០០កន្លែង និង​ឱសថស្ថាន​គ្មានវិញ្ញាបនបត្រ​ បាន​ន័យ​ថា​ជា​​ឱសថ​ស្ថាន​ខុស​ច្បាប់​ចំនួន​២ ៥០០​កន្លែង​។ ប៉ុន្តែ​ តួលេខ​​របស់​ក្រសួង​សុខាភិបាល​​គឺ​មិន​អាច​ទុក​​ចិត្ត​បាន​ទេ។ តាម​ពិតទៅ តួលេខនេះ​មិន​ត្រូវ​បាន​ធ្វើ​ការ​កែ​ប្រែ​ទេ​ ចាប់​តាំង​ពីដើម​ឆ្នាំ​២០០០​មក​។ ជាងនេះ​​ទៅ​ទៀត ឱសថស្ថាន​ដែល​ចាត់​​ទុកថា​«ត្រឹមត្រូវ​» គឺ​ជា​កន្លែង​​ដែល​អាច​បញ្ជាក់​​​ថា​ស្ថិត​ក្រោម​ការ​កាន់​កាប់​​របស់​​ ឱសថការីមាន​សញ្ញាប័ត្រ​ពី​រដ្ឋ។ ប៉ុន្តែ​ឱសថស្ថាន​ជាច្រើន​បាន​​ «ទិញ» សញ្ញា​បត្រ​ពី​​ឱសថការីដែល​មិន​ទៀងត្រង់ជា​ថ្នូរ​នឹង​ប្រាក់​យ៉ាង​ច្រើន ហើយ​យក​ឈ្មោះ​​ទៅ​ដាក់​​ថា​ជា​ឱសថ​ស្ថាន​​​ដោយ​​អ្នក​ដែល​ទទួល​បាន​សញ្ញា​ បត្រ​ពិត​នោះ​មិន​ទាំង​ដែល​ទៅ​រវីរ​វល់​​ផង។ ក្នុង​ស្ថានភាព​ពិត​ជាក់​ស្តែង​ ឱសថស្ថាន​​គួរ​អោយ​ជឿ​ទុក​ចិត្ត ​​មាន​មិន​ច្រើន​ទេ​នៅ​ទីក្រុង​​ភ្នំពេញ ហើយ​សឹង​តែ​គ្មាន​សោះ​នៅ​​តាម​បណ្តា​ខេត្ត។

ឱសថការីក្លែង​ក្លាយបង្ក​អោយ​មានកំហុសផ្នែក​​វេជ្ជសាស្រ្ត
ឱសថការី ​ភាគច្រើន​មិន​មែន​ជា​អ្នក​មានអាជីព​ផ្នែក​សុខភាព​ទេ ប៉ុន្តែ​ពួកគេ​គឺជា​អ្នក​លក់​ដូរ​ធម្មតា​។ ការ​ផ្គត់​ផ្គង់​ឱសថ​ធ្វើ​ឡើង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​តិច​តួច​​បំផុត។ មនុស្ស​ជា​ច្រើន​ទិញ​​ថ្នាំ​មាន​តម្លៃ​​ថោក ដោយ​មិន​ខ្វល់​ពី​ប្រភព​មក​ពីណា…មិន​ខ្វល់​ទាំង​គុណភាព​​របស់​វា។ «ដើម្បី​តម្រូវ​តាម​ការ​​ចង់បាននេះ​ ពួក​ឈ្មូញ​យក​ថ្នាំ​​​តម្លៃ​ថោក​ៗចូល​ពីប្រទេស​ចិន​ ឥណ្ឌា ថៃ និង​វៀតណាម ដោយ​​មិន​គិត​ពី​គុណភាព​ទេ» នេះ​ជា​ការ​ពន្យល់​របស់​លោក​រ៉ូម៉ាំង កាស្តែលប៊ូ នៅ​ក្នុង​សារណា​របស់គាត់ មាន​ចំណង​ជើង​ថា«ឱសថ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ – ឧទាហរណ៍ពី​ប្រទេស​​កម្ពុជា» ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០០៥ នៅមហាវិទ្យាល័យ​ទូលូស៍ (ប្រទេស​បារាំង)។ «ដើម្បី​ស្នើ​​​​តម្លៃ​ដែល​ទី​ផ្សារ​កម្ពុជា​អាច​ទទួល​យក​បាន ក្រុមហ៊ុន​ឱសថ​មួយ​ចំនួន​របស់​ប្រទេស​​ខាង​​​លើ​ទាំងនេះ​ ផលិត​ឱសថ​សម្រាប់​នាំ​ចេញ​មានគុណភាព​ទាប​ជាង​ឱសថ​សម្រាប់​លក់​នៅ​ទីផ្សារ​​ ក្នុង​ប្រទេសរបស់​ពួកគេ​»។ ក្នុង​ចំណោម​ឱសថ​ទាំងនោះ មានមួយ​ចំនួន​អាច​មាន​ប្រសិទ្ធភាព មួយ​ចំនួន​ទៀត​អត់មាន  ហើយ​ឱសថខ្លះទៀត​កំណត់​បរិមាណ​ប្រើ​ច្រើន​ពេក​ឬតិច​ពេក​។

យោង​តាម​ការ​អោយ​និយម​ន័យ​ជា​ផ្លូវ​ការ​របស់​​អាជ្ញាធរកម្ពុជា ដោយ​យកតាម​និយម​ន័យ​របស់​[អង្គការ​សុខភាព​ពិភពលោក​(WHO )  ឱសថក្លែងក្លាយ​គឺ«រាល់​ឱសថ​ទាំង​ឡាយ​ណា​ដែល​ផលិត​​​ឡើង​ ជាមួយ​នឹង​គោលការណ៍សកម្ម​​​មិន​សម​ស្របឬ​មានគុណភាព​មិនល្អ , រាល់​ឱសថ​ទាំង​ឡាយ​​​ណា​ដែល​មិន​មាន​គោលការណ៍​សកម្ម ឬមាន​សមាសធាតុ​ក្នុង​គោល​ការណ៍​​សកម្ម​ខុស​ពី​កម្រិត​​កំណត់​ដោយ​ក្បួន​ ផ្សំឱសថ , រាល់​ឱសថទាំង​ឡាយ​ណា​ដែល​មាន​ស្លាកសញ្ញា​ឬ​សម្បក​វេច​ខ្ចប់​​ចម្លង​ដោយ​ ចេតនា​​​តាម​​ឱសថដែលមានរួច​ហើយ , រាល់​ឱសថ​ទាំង​ឡាយ​​ណា​​ដែល​ផលិត​​​ដោយ​អ្នក​គ្មាន​ការ​អនុញ្ញាត»។ ជាផ្លូវការ​ បើតាម​តួលេខ​របស់ក្រសួង​សុខាភិបាល ឱសថ​ក្លែង​​ក្លាយ​១៣% (តួលេខ​នេះ​មិន​មាន​ការកែ​ប្រែ​ទេ​ តាំង​ពី​ដើម​ឆ្នាំ​២០០០​មក) កំពុង​​ចរាចរណ៍​នៅ​កម្ពុជា​​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​បើ​តាម​ការ​វាយ​តម្លៃ​របស់សភា​ពាណិជ្ជកម្ម​បារាំង-កម្ពុជា ចេញ​ផ្សាយ​​នៅ​ឆ្នាំ​២០០៧ តួលេខ​នេះ​គឺ​មាន​ពី​៣០%​ទៅ​៤០%។ ឱសថការី​ដែល​មាន​បរិញ្ញា​បត្រ​ម្នាក់ ​នៅ​​ក្នុង​ក្រុង​ភ្នំពេញ ​បាន​អះអាង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ៖ «រយៈពេល​៥ឆ្នាំដែល​ខ្ញុំ​បាន​ធ្វើ​ការ​ងារនេះ និង​តាម​ដែល​ខ្ញុំ​សង្កេត​ឃើញ គឺថា​មាន​ថ្នាំក្លែង​ក្លាយ​កាន់​តែ​ច្រើន​ឡើង​ចរាចរណ៍​លើ​ទីផ្សារ​។ ខ្ញុំ​មើល​ឃើញថា ថ្នាំ​ទាំងនោះ​គឺ​បន្លំ​កាន់តែ​ដូច​ឡើងៗ ជាពិសេស​សម្បក។ ចួន​កាល សូម្បី​​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​ទាំង​អាច​បែង​ចែក​ថា​មួយណា​ពិត​មួយណា​ក្លែងក្លាយ​ផង»។

រឿង​សោកសៅ​មួយសម្រាប់ជនជាតិ​ខ្មែរ
គួរ ​អោយ​សោក​ស្តាយ​ ជន​ជាតិ​ខ្មែរ​តិច​តួច​ណាស់​ដែលមាន​ចំណូល​គ្រប់គ្រាន់​ដើម្បីទិញ​ថ្នាំ​​នៅ​ ក្នុង​​ឱសថស្ថាន​ដែល​ជា​​សាខារបស់​ឱសថស្ថាន​មានការ​​ត្រួត​ពិនិត្យ​ ត្រឹមត្រូវ ជាពិសេស​ពីអឺរ៉ុប ព្រោះ​​វា​មាន​តម្លៃ​​ខ្ពស់ជាង​ថ្នាំ​លក់​នៅ​តាម​ផ្លូវដែល​មានតម្លៃថោក ប៉ុន្តែ​គុណភាព​មិន​ប្រាកដ។ ប៉ុន្តែ​ ​ការ​លេប​ថ្នាំ​មិន​ល្អ​ អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​អ្នក​ជំងឺ។

នៅឆ្នាំ​១៩៩៩ ការ​ស្លាប់​របស់​ជនជាតិ​ខ្មែរ​ចំនួន​៣០​នាក់​បាន​ធ្វើ​អោយ​​បញ្ហា​នេះត្រូវ​ គេ​មើល​ឃើញ​ច្បាស់​។ ពួកគេ​ស្លាប់​ដោយសារ​ពុំ​មាន​ការព្យាបាល​ត្រឹមត្រូវ។ ពួកគេ​​បាន​លេប​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់​​​ក្លែង​ក្លាយ ដែល​មាន​ផ្ទុកសារធាតុ ​sulfadoxine-pyriméthamine ខណៈដែលនៅ​លើ​សម្បកថ្នាំ​ដាក់​​​ថា​មានសារធាតុ​ artésunate ​។ វាគ្មាន​ប្រសិទ្ធ​ភាព​លើ​ទម្រង់​​​គ្រុន​ចាញ់​​ដែល​ពួកគេមាននោះ​​ទេ​ តែ​បើ​សិន​ជា​ artésunate គឺ​វាអាច​ជួយ​ពួកគេ​បាន​។ ១០​ឆ្នាំ​ក្រោយ​មក​ទៀត ស្ថានភាព​បែបនេះ​ហាក់​​គ្មាន​ការ​ផ្លាស់​ប្តូរ​សោះ។ លោក​វេជ្ជបណ្ឌិត​អ៊ឹងភូ ភូរិ គ្រូពេទ្យ​​ផ្នែក​ជំងឺ​ទូទៅ​នៅ​ទីក្រុង​ភ្នំពេញ លើក​​ឡើង​ថា៖ «ឧប្បត្តិហេតុ​ទាំងនេះ​កើត​មាន​កាន់តែ​ញឹកញាប់​ឡើង បើ​តាម​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​។ អ្នក​ជំងឺ​ជាច្រើន​មាន​ស្ថានភាព​កាន់​តែ​ធ្ងន់​ឡើង អាច​ព្រោះ​ថ្នាំ​គ្មាន​ប្រសិទ្ធ​ភាពលើ​ពួកគេ អាច​​ព្រោះ​វា​មាន​ផ្ទុក​សមាសធាតុ​ខុស​ពី​អ្វី​ដែល​មានសរសេរ​នៅ​លើ​សម្បក។ ចួន​កាល ជាទូទៅ​ថ្នាំ​​​អាច​ព្យាបាល​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព ប៉ុន្តែ​ដោយសារ​ការ​ប្រើ​ប្រាស់​មិន​បាន​​ត្រឹមត្រូវ​ ធ្វើ​​អោយ​មេរោគ​អាច​ធន់​នឹង​ថ្នាំនោះ។ ទីបំផុត ពួកគេ​ត្រូវ​មក​មន្ទីរពេទ្យ ហើយ​ជំពាក់​បំណុល​ច្រើន​​ថែម​ទៀត​​ដើម្បី​ព្យាបាល​ជំងឺ។ វា​ប្រៀប​ដូច​ជា​រង្វង់​មួយ​រក​ផ្លូវ​ចេញ​មិន​ឃើញ»។ បើ​តាម​តួលេខ​របស់​អង្គការ​អុកស្វាម នៅ​ឆ្នាំ​២០០៥ បំណុល​២៥%​របស់​ជនជាតិ​ខ្មែរ​ គឺ​ពាក់​ព័ន្ធ​នឹង​ចំណាយ​​លើ​ផ្នែកសុខភាព ​ជាពិសេស​​លើ​ការ​ទិញ​ថ្នាំ។ នៅ​តាម​ខេត្ត កសិករ​ជាច្រើន​ត្រូវ​ធនាគារ​រឹប​​​អូស​ទ្រព្យ​សម្បត្តិ​ ដោយសារ​មិន​អាច​សង​ប្រាក់​កម្ចី​​វិញ​បាន បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​។

ការ​ប្រយុទ្ធប្រឆាំង​របស់​​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធភាព
ដើម្បី ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ឱសថក្លែង​ក្លាយ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​​នៅ​ក្នុង​នាយកដ្ឋាន​ឱសថ និង​ចំណីអាហារ​នៃ​ក្រសួង​សុខាភិបាល។ មាន​តែ​លោក​អនុ​ប្រធាន​​​​នៃក្រុម​ការងារ​នេះ គឺ​លោក​បណ្ឌិតវិទ្យាសាស្រ្ត​ ច្រឹង សុខន​ ម្នាក់គត់​ដែល​យល់​ព្រម​និយាយ​ពី​រឿង​នេះ​​។ «ពួកយើង​ទទួល​ខុសត្រូវ​​តាម​ដាន​ការ​ជួញ​ដូរ​ទាំងនេះ ប៉ុន្តែ​យើង​មាន​មធ្យោបាយ​តិច​តួច​ណាស់​​។ អធិការ​១៦នាក់​ត្រូវ​ដើរ​ត្រួត​ពិនិត្យ​ឱសថស្ថានពេញ​ផ្ទៃ​ប្រទេស​ ប៉ុន្តែ​យើង​​ធ្វើ​នីតិវិធី​ឃាត់​​ខ្លួន​តិច​ណាស់​ ព្រោះ​វា​ពិបាក​ក្នុងការ​ផ្ទៀង​ផ្ទាត់​ថាតើ​ថ្នាំ​ទាំងនោះ​ល្អ ឬមិន​ល្អ ក្លែងក្លាយ​ឬ​មិន​ក្លែង​ក្លាយ​ ហើយ​ពេល​យើង​ព្យាយាម​ស្រាវជ្រាវ​ដល់​សាខាផ្គត់​ផ្គង់​ ហើយ​ចោទ​​អ្នក​ផលិត​ណា​មួយ អ្នក​នោះ​​ឆ្លើយ​មក​យើងវិញ​ថា ថ្នាំនោះ​មិន​មែន​ជា​ផលិតផល​របស់​គេ​ទេ ហើយ​គេ​ក៏​ជា​ជន​រង​គ្រោះ​​​ដោយសារ​ការ​ក្លែង​បន្លំ​នេះ​​ដែរ…។ សព្វថ្ងៃ ថ្នាំ​ទាំងនេះ​គឺបន្លំ​បាន​យ៉ាងល្អ ធ្វើ​អោយ​យើ​ង​ពិបាក​​ឆ្លើយតប​នឹង​​អំណះ​អំណាង​​​នេះណាស់។ សំណាងល្អ យើង​ទទួល​បាន​ជំនួយ​ឯកជន ដូច​ជា​​ពី មូល​និធិ​ពិភព​លោក (​Fonds global )  និង USP (United States Phamacopeia)​ ដែល​បាន​ឧបត្ថម្ភ​​​ក្នុង​ការ​ទិញ​«mini-lab» ដែល​ជា​ប្រអប់​តូចៗ​អាច​អោយ​យើង​វិភាគ​ថ្នាំ​យ៉ាង​ងាយ​ស្រួល​។ ប៉ុន្តែ​ ​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ…»។ លោកវេជ្ជបណ្ឌិត​​ច្រឹង សុខន ហាក់​ខំប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ក្លែង​ ក្លាយ​។ ប៉ុន្តែ​ សង្គ្រាម​នេះ​ហាក់​ដូច​ជា​ពិបាក​នឹង​ដឹកនាំ​ណាស់។ ម្យ៉ាង​​ទៀត ក្រសួង​សុខាភិបាល​គ្មាន​អំណាច​ដាក់​សម្ពាធដោយ​ផ្ទាល់ទេ។ ក្រសួង​មិន​អាច​​រឹប​អូស​​ថ្នាំ​​ក្លែង​ក្លាយ ហើយ​ក៏​មិន​​អាច​ដាក់​ទោស​អ្នក​ជួញដូរបានដែរ។

ការជួញដូរ​ដែល​ស៊ីរូង​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុងវិស័យ​នេះ
នៅក្នុងសារណារបស់ខ្លួន លោក​រ៉ូម៉ាំង កាស្តែលប៊ូ លើក​ឡើង​ពី​កត្តា​ជាច្រើន​​ដែ​ល​ធ្វើអោយ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ឱសថក្លែង​ក្លាយ​មាន​ការពិបាក។ «អំណាចហិរញ្ញវត្ថុ​នៃ​បណ្តាញម៉ាហ្វីយ៉ា​របស់​អ្នក​ផលិត​ឱសថក្លែង​ក្លាយ​ អាចរារាំង​យ៉ាង​ងាយស្រួល​ រាល់​សកម្មភាព​ជាក់​ស្តែង​នៃការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការជួញដូរ​ឱសថ»។ លោក​ក៏​បាន​រិះគន់ដែរ​ពី​អំពើ​ពុករលួយ និង​ចំណូល​តិច​តួច​របស់​បុគ្គលិក​រដ្ឋ។ «ប្រាក់​កម្រៃ​​តិច​តួច​​របស់​មន្ត្រីរាជការ ជាពិសេស​មន្ត្រី​នៅក្រសួង​សុខាភិបាល​ (១៥ដុល្លារ​ដល់​៤០ដុល្លារ​ក្នុងមួយខែ) ជំរុញ​អោយ​អ្នក​មួយ​ចំនួន​​ធ្វើ​សកម្មភាព​ទី២​ ដែល​យក​​សមត្ថភាព​​វិទ្យាសាស្ត្រ​ បច្ចេកទេស ឬច្បាប់​​​របស់ខ្លួន​​ ទៅ​បម្រើ​រោង​ចក្រឱសថ​ក្នុង​ស្រុក​ដែល​មាន​​គុណភាព​មិនល្អ ឬ​ក្រុមហ៊ុន​នាំ​ចូល​ឱសថ​​​ដែល​មិន​ខ្វល់​ពី​ប្រភព និង​គុណភាព​ផលិតផល​។ ម្យ៉ាង​វិញទៀត ប្រាក់ខែ​ទាប​មិន​ធ្វើ​អោយ​មន្ត្រី​រាជការ​មាន​ឆន្ទៈ​បំពេញ​មុខ​ងារ​របស់​ ពួកគេ​អោយ​បាន​​​ត្រឹម​ត្រូវ​ ហើយ​ធ្វើ​ការ​ងារ​ដើម្បី​អភិវឌ្ឍវិស័យ​​សុខភាពសាធារណៈនោះ​ទេ។ «ជាចុងក្រោយ លោក​​បាន​កត់សម្គាល់​ថា ការ​ត្រួ​តពិនិត្យ​នៅ​តាម​ព្រំដែនគ្មាន​ប្រសិទ្ធភាព ព្រោះ​វា​ធ្វើ​ឡើង​ដោយ​គយ​​នៅ​ក្រសួង​ពាណិជ្ជកម្ម​ គឺមិន​មែន​ក្រសួង​សុខាភិបាលដែល​មាន​​ជំនាញ ​​ស្គាល់​ឱសថ​ពិត​ប្រាកដ​​ទេ។ ម្យ៉ាងវិញទៀត ទីផ្សារគឺ​ជោគជាំ​ដោយ​ឯកទេសសម្រាប់​ធ្វើ​ផលិតផល​អោយ​ដូចគ្នា គឺ​​មិន​អាច​ត្រួត​ពិនិត្យ​បាន​ឡើយ​។ ស្ថានភាពនេះ​គឺពិបាកទ្រាំទ្រ និង​គួរ​អោយ​បារម្ភ​ខ្លាំង​ណាស់។ សុខភាព​​ប្រជាជន​ខ្មែរ​១៣,៥លាននាក់​​កំពុង​ចោទ​ជា​បញ្ហា។


អានបន្ថែម
ការប្រយុទ្ធប្រឆាំង​ទូទាំង​ពិភពលោក
ថ្ងៃទី១១ វិច្ឆិកា ២០០៨ ប៉ូលិស​​អន្តរជាតិ​បានរឹបអូស​ថ្នាំ​ក្លែងក្លាយប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ជំងឺ​អេដស៍ និង​របេង​នៅ​អាស៊ី​អាគ្នេយ៍ ​គិត​ជា​ទឹក​ប្រាក់​ជាង​៦,៦៥​លាន​ដុល្លារ​ ហើយ​បានធ្វើ​នីតិវិធី​ចាប់​​ខ្លួន​ចំនួន​២៧ករណី។ បើទោះ​ជា​ការ​រឹបអូស​ថ្នាំ​ប្រភេទនេះ​កើត​ឡើង​ញឹក​ញាប់​មែន ប៉ុន្តែ​វា​កម្រ​​នឹង​មាន​ទំហំ​ទឹក​ប្រាក់​ដល់​កម្រិតនេះណាស់។​ ប្រតិបត្តិការនេះ​មាន​ឈ្មោះជា​ភាសា​អង់​គ្លេស​ថា​ ​«Storm»​។ វា​ជា​ប្រតិបត្តិការ​ទី១​ធ្វើ​ឡើង​រួម​គ្នា​ដោយ​ប៉ូលិសអន្តរជាតិ-​ WHO និង​អង្គការ​គយ​ពិភពលោក ពីទីក្រុង​​លីយ៉ុង​នៃ​ប្រទេស​បារាំង​​​។

យោង ​តាម​ WHO ទីផ្សារ​ថ្នាំ​ក្លែង​ក្លាយ​នៅ​ក្នុង​ពិភពលោក អាច​មាន​តម្លៃ​ដល់​​​៧៥​ពាន់​លាន​ដុល្លារ​នៅឆ្នាំ​២០១០ ពោលគឺ​កើន​ឡើង​៩០%​ ចាប់​តាំង​ពីឆ្នាំ​២០០៥។ ម្យ៉ាង​វិញ​ទៀត ជាង​​៤០%​នៃការ​ចាប់​ខ្លួន​ចំនួន​១ ០៤៧​ករណី​​នៅ​ទូទាំង​ពិភពលោក​ ពាក់ព័ន្ធ​នឹង​ថ្នាំ​ក្លែង​ក្លាយ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អាស៊ី។ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​បាតុភាពនេះ អង្គការ​ WHO ​បាន​បង្កើត​ក្រុមការងារ​មួយ​ឈ្មោះ​​ថា “ Impact “   ដែល​ចូល​រួម​ដោយ​ស្ថាប័ន​គយ នគរបាល និង​អ្នក​តំណាង​មន្ទីរពិសោធន៍​ឱសថ ដើម្បីរួម​គ្នា​​ពិចារណា​​ពី​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ។ ប៉ុន្តែ​ ស្ថាប័ន​នេះត្រូវ​បាន​រង​ការ​រិះ​គន់ពី​អ្នក​សង្កេតការណ៍នានា ដោយ​សារ​ការ​ចូល​រួម​របស់​មន្ទីរពិសោធន៍។ មន្ទីរពិសោធន៍​ឱសថ​​ត្រូវ​បាន​គេ​ចោទប្រកាន់ថា​ចូលរួម​ក្នុងក្រុម​ការងារ​ នេះ​ ដើម្បី​ការពារ​​អាជ្ញាប័ណ្ណ​របស់​ពួកគេ​ច្រើន​ជាង​ការ​បារម្ភ​ពី​សុខភាព​ សាធារណៈ។ អ្នក​សង្កេត​ការណ៍​ទាំងនេះ​​ទិតៀន​​ជាពិសេស​​ពី​ការ​ដែល​​​មន្ទីរពិសោធន៍​ ឱសថ​មួយ​ចំនួន​​ដែល​ចូល​រួម​ក្នុង​” Impact ” ថា​ក៏​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ដែរ តាម​រយៈ​ការ​នាំ​ចេញ​ថ្នាំ​ខុសច្បាប់​ ​ ថ្នាំ​គេលែងប្រើ ឬ​មិន​​​អាច​លក់​បាន​នៅក្នុង​ប្រទេស​ខ្លួន យក​​ទៅ​លក់​នៅ​ក្នុង​ប្រទេ​សកំពុង​រីក​ចម្រើន​។ ជាភស្តុតាង ពួកគេ​​អះអាងថា ៖ «មាន​មន្ទីរពិសោធន៍​ទាំងនោះ​តិច​ណាស់​ដែល​ចុះ​មក​ដល់​កន្លែង​ផ្ទាល់​ ដើម្បី​ជួយ​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​បញ្ហា​នេះ»។

វីរុស ​ នៃ​ជំងឺ​គ្រុនផ្តាសាយ​​ជ្រូក​បាន​ចម្លង​ដល់​មនុស្ស​ចំនួន​ ១២ ០២២ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​៤៣ និង​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ ៨៦​នាក់។ នេះ​បើយោង​តាម​តុល្យការ​របស់​អង្គការ​សហប្រជាជាតិ​ចុះ​ផ្សាយ​កាលពីថ្ងៃ​ សៅរ៍។ ប៉ុន្តែ​តួលេខ​នេះ​ អាច​មិន​មែន​ជា​​ចំនួន​ពិត​ប្រាកដ​ទេ។ ប្រទេស​ខ្លះ​ ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​រង​​គ្រោះ​ជួប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ​ខ្លាំង​ជាងគេ រាប់ទាំង​សហរដ្ឋ​អាមេរិកផង​ បាន​បដិសេធ​មិ​ន​ព្រម​ធ្វើ​ការ​រាប់​ចំនួន​សរុប​នៃ​អ្នក​មាន​កើត​ជំងឺ​គ្រុន ​ផ្តាសាយ​ទេ។ ក្នុង​រយៈពេល តែ​២៤ ម៉ោង​ប៉ុណ្ណោះ​ មាន​ករណី​កើត​ជំងឺគ្រុន​ផ្តាសាយថ្មី​​ជា​ផ្លូវការ​​ចំនួន​៨៥៤​នាក់​។

តើ​ជំងឺ​នេះ​ពិត​ជា​នឹង​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​រាត​ត្បាត​ឬ​យ៉ាងណា ?virus_grippe_200

ហេតុ​អ្វី​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​សម្តែង​ក្តី​ព្រួយ​បារម្ភ​ប្រឈម​នឹង​ការ​រីករាល​ដាល​នៃជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក ?

ជាង​មួយ​ខែ​កន្លង​មក​ហើយដែល​ពិភពលោក​ទាំងមូល​​នាំ​គ្នា​ផ្តោត​អារម្មណ៍​នឹង​ ជំងឺ​គ្រុន​ផ្តាសាយ​ប្រភេទ​អា ឬ គ្រុន​ផ្តាសាយ​ជ្រូក​ដែល​មាន​ប្រភព​ផ្ទុះ​ចេញ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស ​ម៉ិចស៊ិក។

ហេតុ​អ្វី​បាន​ជា​​គេ​ត្រូវ​ព្រួយ​បារម្ភ​ពី​ជំងឺ​​គ្រុន​ផ្តាសាយ​នេះ​ខ្លាំង​ម្ល៉េះ​?

គ្រុន ​ផ្តាសាយ​មាន​ច្រើន​បែប និង​ច្រើន​ប្រភេទ ហើយ​ការ​បែង​ចែក​ និង​ឲ្យ​ឈ្មោះ​មេរោគ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ គឺ​ដោយ​ផ្អែក​ទៅ​តាម​កំរិត​សាហាវ​របស់​វា។

ជំងឺ​គ្រុន​ផ្តាសាយ​មាន​ បី​ប្រភេទ A B និង C ធំៗ ដែល​អាច​នាំ​ដល់​គ្រោះ​ថ្នាក់​ដល់​ជីវិត ជា​ពិសេស​នោះ​គឺ​ជំងឺ​គ្រុន​ផ្តាសាយ​ប្រភេទ​ A  តែ​ម្តង ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ និង​គួរ​ចង​ចាំ​ថា​ជំងឺ​គ្រុន​ផ្តាសាយ​ ប្រភេទ​ A និង​ Bនេះ​តែង​ស្តែង​ឡើង​ក្នុង​រូបភាព​និង​រោគ​សញ្ញា​ដូច​គ្នា និងពិបាក​វិភាគ​វិនិច្ឆ័យ​រក​ភាព​ខុសគ្នា​ខ្លាំង​ណាស់​។ ចំណែក​គ្រុន​ផ្តាសាយ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ប្រភេទ សេ វិញ មាន​អាការដូច​ជា​គ្រុន​​ធម្មតា។

ជាការ​ពិត​ជំងឺ​គ្រុន​ផ្តាសាយ​ជា​ជំងឺ​​ឆ្លង​ចាស់​មួយ​ដែល​គេ​បាន​ស្គាល់​តាំង​ពី​យូរយារ​​មក​ហើយ។ ជំងឺ​​នេះ​មាន​ពីរ​បែប ៖

-          ជាជំងឺ​ដែល​មាន​រដូវ​ផង

-          និងជា​ជំងឺ​ឆ្លង​រាល​ដាល​​ពេញ​ពិភពលោក​ផង​ ជា​ជំងឺ​រាតត្បាត​ផង

ការរាតត្បាត​សំខាន់ៗ

ជំងឺ ​គ្រុន​ផ្តាសាយ​ធំ​ដែល​មាន​លក្ខណៈជា​​រោគ​រាត​ត្បាត​ធំជាង​គេ​ ដែល​គេ​បាន​ជួប​ប្រទះ​ក្នុង​សត​វត្ស​ចុង​ក្រោយ​នេះ គឺ​ជំងឺ​គ្រុន​ផ្តាសាយ​អេស្បាញ៉ុល នា​អំឡុង​ឆ្នាំ ១៩១៨-១៩២០។ កាលណោះ​មេរោគ​គ្រុន​ផ្តាសាយ​​ A(H1N1)បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​២០​លាន​នាក់ និង​១ពាន់​លាន​នាក់​មាន​ផ្ទុក​ជំងឺ។

នៅ​ឆ្នាំ​១៩៥៧​ ជំងឺ​គ្រុន​ផ្តាសាយ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា គ្រុន​ផ្តាសាយ​អាស៊ី ក៏​បាន​ធ្វើ​ការ​រាត​ត្បាត​ សម្លាប់​ជន​ជាតិ​អាមេរិក​អស់​ប្រមាណ​ជិត​ ១០ ម៉ឺននាក់ និង​ប្រមាណ​ជា​២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ និងមាន​ស្លាប់​១៨០០០នាក់​ នៅ​ប្រទេស​បារាំង​ក្នុង​ប្រទេស​បារាំង​ នា​ឆ្នាំ​១៩៦៨ គឺ​ដោយសារ​តែ​ជំងឺគ្រុន​ផ្តាសាយ​ប្រភេទ​អា​មួយ​ដែល​មាន​នាម​ថា គ្រុន​ផ្តាសាយ​ហុងកុង។

មេរោគ​អាច​បង្កាត់​ខ្លួន

ដោយសារ ​តែ​មូល​ហេតុ​ទាំង​នេះ​ហើយ​ បាន​ជា​ពេល​នេះ​អង្គការ​សុខភាព​ពិភព​លោក មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ចំពោះ​ការ​រាល​ដាល​​នៃ​ជំងឺ​គ្រុន​ ផ្តាសាយ​ប្រភេទ​A/H1N1 ឬ ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក​ ព្រោះ​គេ​​បាន​​ដឹង​ថា​ជា​ប្រភេទ​មេរោគ​ម្យ៉ាង​ដែល​កាច​សាហាវ​ និង​ងាយ​បង្កាត់​​ខ្លួន​បាន​យ៉ាង​ងាយ​ពេក ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​គេ​ពុំ​ទាន់​បាន​ស្គាល់​ប្រភេទ​មេរោគ​ថ្មី​នេះ ​ច្បាស់​នៅ​ឡើយ​ទេ។

ប្រសិន​បើ​មេរោគ​គ្រុន​ផ្តាសាយ​អា អាច​បង្កាត់​ជា​មួយ​នឹង​មេរោគ​ផ្សេង​ទៀត​បាន​ដូច​ជា​គិត​ទុក​និង​ភ័យ​ព្រួយ​ ទុក​ជា​មុន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ នោះ​ផល​វិបាក​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់ គេ​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​​កំណត់​អត្រា​នៃ​ការ​ឆ្លង​រាលដាល​។ ព្រោះ​ឮពេល​ដែល​វីរុស​បង្កាត់​ខ្លួន​បាន​ នោះ​វា​នឹង​មាន​សមត្ថភាព​ផ្ទាល់​របស់​វា​​ក្នុង​ការ​ធ្វើ​សកម្មភាព​ផង​និង​ បង្កើន​​បរិមាណ​ផង។

នៅ​ពេលនេះ​អង្គការ​សុខភាព​ពិភពលោក​កំពុង​តែ​ តាមដាន​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​។ ក្នុង​ពេល​នេះ​ មធ្យោបាយ​ការពារ​ដែល​សំខាន់​ និង​ចម្បង​បំផុត​គឺ​ធ្វើ​យ៉ាង​ណា​ជួយ​កាត់​បន្ថយ​ការ​ចម្លង​ពី​មនុស្ស​ ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដោយ​ទម្លាប់​រក្សា​កាយ​វិការ​សាមញ្ញសំខាន់ៗ​ដូច​ខាង​ក្រោម ៖

-          ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ក្នុង​មួយ​ថ្ងៃ

-          នៅ​ពេល​មាន​អាការៈ​ផ្តាសាយ​ត្រូវ​ពាក់​ម៉ាស​ការពារ

-          ត្រូវ​ញើស​សំបោរ​នឹង​ក្រដាស​ រួច​យក​ទៅ​ចោល​ក្នុង​ធុង​សំរាម

-          នឹ​ង​ប្រញាប់​រួស​រាន់​អញ្ជើញ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​វិភាគ​ជំងឺ៕



អន្លុងវែង (ខេត្តឧត្តរមានជ័យ កម្ពុជា) ថ្ងៃទី១៩ ឧសភា ឆ្នាំ២០០៧៖ ការបណ្តុះបណ្តាលនិស្សិតក្មេងៗ ដែលរៀបចំធ្វើឡើងនៅផ្ទះរបស់តាម៉ុក

ភាព ​យន្តឯក​សារ «មន្ទីរស២១ : ម៉ាស៊ីន​ពិឃាដ​របស់​ខ្មែរ​ក្រហម​»​ របស់​ផលិត​ករប៉ាន់ រិទ្ធី បាន​​​បញ្ចប់ទៅ ជាមួយ​នឹង​​សភាព​ស្ងប់​ស្ងាត់​ ក្រោម​ក្រសែភ្នែក​របស់​មហាជន​ ដែលសុទ្ធ​សឹង​តែ​ជា​សិស្ស​និស្សិត​ ដែលមក​ជួប​ជុំ​គ្នា​ នៅ​ថ្ងៃ​អាទិត្យ ទី​២៦ តុលា នា​ទីក្រុង​ភ្នំពេញ នៅក្នុង​កម្មវិធី​មួយ​ រៀប​ចំ​ឡើង​ដោយ​អង្គការ​កម្ពុជា​មួយឈ្មោះថា កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(ក.អ.ធ.យ)។ ទីកន្លែង​មាន​លក្ខណៈសម​រម្យ គឺនៅក្នុង​សាល​ដាក់តាំង​រូបគំនូរ​ ក្នុង​​គេហដ្ឋាន​​របស់​លោក វ៉ាន់ ណាត ដែលជា​អ្នក​នៅ​រស់រានមានជីវិតមួយ​រូប​ពី​មន្ទីរ​ស-២១។ លោ​ក​ជា​អ្នក​គូរ​រូប​ទិដ្ឋភាព​ដ៏សាហាវ​ឃោរ​ឃៅ​នៃ​អតីត​មន្ទីរ​ឃុំ​ឃាំង​ និងធ្វើទារុណកម្ម ទួល​ស្លែង ដែល​បច្ចុប្បន្ន​នេះ បាន​ប្រែ​ក្លាយ​ទៅជា​​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​។ នៅពេល​អំពូល​ភ្លើង​បើក​​​ឡើងវិញ យុវនារី​ម្នាក់​​បាន​អះអាង​ទាំង​អារម្មណ៍​ភ័យ​តក់​ស្លុត​​ថា «កាល​ពី​មុននេះ​ ខ្ញុំ​មិនជឿ​លើ​រឿង​ខ្មែរក្រហមនេះ​​នោះទេ ប៉ុន្តែ នៅ​ពេល​​ខ្ញុំបាន​​មើល​ខ្សែ​ភាព​យន្ត​នេះ ខ្ញុំ​ចាប់​ផ្តើម​ជឿ​ជាក់​តិចៗ​ហើយ​​…»​។ ខណៈពេល​សវនាការ​របស់ឌុច ​អតីត​ប្រធាន​​មន្ទីរ​ឃុំ​ឃាំង​​ស-២១ នឹង​បើក​ការ​ជំនុំ​ជម្រះ​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ យុវជន​នៅ​​កម្ពុជា​ខ្លះ​នៅ​មិនទាន់​ជឿ​លើរឿង​សោក​នាដ​កម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​សម័យ​គ្រប់គ្រង​របស់​​ប៉ុល ពត និង​បក្ស​ពួក​​របស់គេ​ នៅឡើយ​នោះ​ទេ។

ដើម្បីជឿជាក់ ត្រូវ​មើល…
កញ្ញាដ៏ស្រស់ ​ប្រិម​ប្រិយ​ ម្នាក់ឈ្មោះ​ ម៉ារីណា ​ជានិស្សិត​​ផ្នែក​ពាណិជ្ជកម្ម ​រៀន​នៅ​​សាលា​ឯក​ជន​មួយ នា​ទីក្រុង​ភ្នំពេញ ធ្លាប់ «លឺគេនិយាយ​អំពី​រឿង​នេះ (របប​ខ្មែរ​ក្រហម​)»។ «ឪពុក​ម្តាយ​​របស់​​ខ្ញុំ​ធ្លាប់​រៀប​រាប់​ប្រាប់​ខ្ញុំខ្លះដែរ ប៉ុន្តែ ជានិច្ចកាល គឺនៅពេល​ដែល​ពួក​គាត់​ស្តី​បន្ទោស​ចំពោះភាព​ខ្ជិលច្រអូស​របស់ខ្ញុំ​។ ពួកគាត់​បន្ទោស​ខ្ញុំថា​ “បើកូន​ធ្វើ​ឫកពារ​បែប​នេះ នៅសម័យ​ខ្មែរក្រហម កូននឹង​ស្លាប់​មិន​ខាន​!”»។​ នាង​ចាត់ទុក​រឿង​និទាន​របស់​ឪពុក​ម្តាយ​ខ្លួន ថាជា​រឿងបំភ្លើស ដោយ​សារ​​ពួកគាត់ខឹង​ ហើយ​នាង​ប្រកាស​ថា​នាង​ជឿ​រឿង​នេះ ​«ត្រឹម​តែ​​ពាក់​​កណ្តាល​ប៉ុណ្ណោះ»។

បន្ទាប់ពី​ការ​បញ្ចាំង​ភាព​ យន្ត​ឯកសារ​ស្តីពីមន្ទីរ​ស-២១​ និង​ជំនួប​ជាមួ​យ​លោក​វ៉ាន់ ណាត កញ្ញា​ ម៉ារីណា បាន​និយាយថា​ ពេលនេះ នាង​ជឿ «៨០%» ហើយ។ តើហេតុអ្វី នាងមិនជឿ​១០០%? ស្ថិត​ក្នុង​សំលៀក​បំពាក់អាវផ្កា សក់​ចង ​ កញ្ញា​ឆ្លើយតប​វិញ​ថា «​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​​បាន​​ឃើញ​ព្រឹត្តិការណ៍​បែប​នេះ​ផ្ទាល់​ភ្នែក​ របស់ខ្ញុំ!»។ ម្យ៉ា​ង​វិញទៀត មិនធ្លាប់​មាននរណា​និយាយរឿង​នេះ​ប្រាប់​នាង ​នៅ​ក្នុង​​ថ្នាក់​រៀន ក៏ដូច​ជានៅ​តាម​ទូរទស្សន៍​នោះ​ទេ​។​​​ កញ្ញា​ម៉ារីណា​​​ បាន​ពន្យល់​ថា​ ប្រសិន​​ជា​កញ្ញាចុះ​ឈ្មោះ​ចូលរួម​នៅក្នុង​កម្មវិធី​របស់​ ក.អ.ធ.យ ​នេះ ក៏ព្រោះ​ចង់​ស្វែង​​​យល់​ពីការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​មួយ​​នេះ។​ កញ្ញាសំណូមពរ​ថា​ «ឪពុក​ម្តាយ​ទាំង​​អស់​​​គួរតែចំណាយពេល​វេលា​ខ្លះ ដើម្បី​​រៀប​រាប់ប្រាប់យើង នូវអ្វី​ដែល​ពួក​គាត់​ធ្លាប់​​បាន​​ឆ្លង​កាត់»។

ពីរឿង​ព្រេងនិទាន មកជា​ប្រវត្តិសាស្រ្ត​ពិត
នៅពេល ​ចាប់ផ្តើម​បើក​អង្គ​​​សិក្ខាសាលា ​លោក​ជាង សុខា នាយក ក.អ.ធ.យ បាន​ទទួល​ស្គាល់​​ថា​ «មនុស្ស​យើងធ្លាប់​​ត្រូវ​បាន​គេ​យកទៅ​​សម្លាប់ ពីបទ​​ចាប់​ក្តាមតូចៗ នៅតាម​វាល​ស្រែ។ គ្រប់​បទ​ល្មើស​ទាំងអស់​សុទ្ធ​តែមិនគួរ​អោយ​ជឿ»។ បន្ទាប់មក ​លោក​បានពន្យល់ថា​វេទិកា​ប្រភេទ​នេះ​ ត្រូវ​បាន​រៀប​ចំឡើង ក្នុង​គោល​បំណង​​​បង្ហាញនូវ​ផល​ប៉ះពាល់​​ផ្សេង​ៗនៃ​របប​​ខ្មែរ​ក្រហម​មកលើ​ សង្គម​កម្ពុជា និង​បើក​ភ្នែក​ ពិនិត្យពិច័យ​​អនាគត​មេដឹកនាំ​កម្ពុជា ដើម្បី​ជៀស​វាង​​​​ប្រវត្តិ​សាស្រ្ត​​ច្រំដែរ។

ទស្សនកិច្ច​ សារមន្ទីរ​​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង (អតីត​មន្ទីរ ស-២១) គំនរឆ្អឹង​ខ្មោច​នៅ​ជើងឯក សាលាក្តីខ្មែរក្រហម​នៅជាយ​រាជធានី ជំនួប​ជាមួយ​អ្នក​នៅរស់រានមានជីវិត… ​កញ្ញា​ សុវត្ថា យុវនារីស្ម័គ្រ​ចិត្ត​របស់​ ក.អ.ធ.យ បាន​អះ​អាង​​ថា​ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​​ជា​ច្រើន​នេះ​ ក្រសែភ្នែក​របស់​យុវជនមកលើ​​របប​ខ្មែរក្រហម​​បាន​ផ្លាស់ប្តូរ​។ «ការ​ពិភាក្សានិង​ការ​មើល​​​ឃើញ​ទាំងនេះ​ ជម្រុញ​អោយ​​ពួកគេ​ចាប់ផ្តើម​មានគំនិត​ចង់​ស្វែងសិក្សា​អំពី​ប្រធាន​បទ​​នេះ ​​​។ នៅពេល​សិស្ស​និស្សិត​​​បង្ហាញប្រាប់យើង ពូកគេ​​​និយាយថា​នេះគឺជា​ប្រវត្តិសាស្រ្ត​កាល​ពី​អតីត​កាល​​ រឺជា​រឿង​ព្រេង​និទាន​។ បន្ទាប់​ពីបានតាមដាន​កម្មវិធីរបស់យើង ពួកគេ​​យល់​ឃើញ​​​ថា​វា​​ជារឿង​​បច្ចុប្បន្ន​នៅឡើយ តែ​គ្មានការ​ប្រឌិត​​​ណាមួយ​ឡើយ»។

តើ​​ស្រមោល​នៃ​របប​ខ្មែរក្រហម​ អាច​រលាយ​បាត់​ពី​ការចងចាំ​របស់​ប្រជាជន​ទាំង​មូល​បាន​ដូច​ម្តេច​?​ សម្រាប់​សុវត្ថា នេះ​គឺជាកំហុស​របស់​សម័យកាល​នៃ​សម្ភារៈ​និយម​​មួយ ព្រោះ​​មនុស្ស​យើង​មិន​គិត​ចង់​សិក្សា​ មិនអាន​សៀវភៅ មិន​ព្រួយ​បារម្ភ​ពីរឿងអតីតកាល។ ក្រៅ​ពី​នេះ​ សុវត្ថា​និយាយបន្ថែម​ថា​សៀវភៅ​ដែល​បោះ​ពុម្ពផ្សាយ ស្តីពី​ខ្មែរក្រហម ត្រូវ​បាន​​សរសេរ​​ជា​ភាសា​បរទេស​​។

ប្រជាពល​រដ្ឋ​​ខ្មែរ​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​​​របប​ខ្មែរក្រហម
ជាមួយនឹង ​ភាព​ស្មោះត្រង់ និង​ចិត្ត​សប្បុរសធម៌ លោកវ៉ាន់ ណាត បាន​រៀប​រាប់​ប្រាប់​ក្មេងៗ​​ស្រករ​​​​​​ក្រោយ​នូវ​ដំណើរជីវិត និង​ស្នាមរបួសរបស់​គាត់ ព្រមទាំង​សេចក្តីស្លាប់​ប្រចាំថ្ងៃ អំពើ​ដ៏ឆ្កួត​លីលា​នៃ​របប​ខ្មៅងងឹត​មួយ ការងារ​អ​មនុស្ស​ធម៌…។ លោក​មាន​ប្រសាសន៍ថា «នេះ​​គ្រាន់​តែ​ជា​សាច់រឿងសង្ខេប​ខ្លីៗ​មួយ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​បាន​បង្ហាញ​ក្មួយ​ៗ​…។ ខ្ញុំ​នៅ​ទីនេះ​​​ជា​រៀង​រាល់ថ្ងៃ នៅក្នុង​បន្ទប់​គំនូរ​​របស់ខ្ញុំ។ ប្រសិនជា​ក្មួយ​​ចង់មកជួបនិយាយ​ជាមួយ​​ខ្ញុំ ខ្ញុំ​សូម​អោយ​ក្មួយៗ​​ប្រាប់​ខ្ញុំ​អោយបានដឹង​ជាមុនតាម​ទូរស័ព្ទ»។

អ្នក ​នៅរស់រានមានជីវិត​ពីរប​ប​ខ្មែរក្រហមរូប​នេះ​បាន​​ទទួល​ស្គាល់ថា ​យុវជន​នៅ​មាន​ចម្ងល់​ ​ទាក់​​ទិននឹងអត្ថិភាព​​របប​កម្ពុជា​ប្រជាធិបតេយ្យ​​មួយ​នេះ​ ហើយ​អំពើ​ដ៏​សាហាវ​ព្រៃផ្សៃ​នៃ​របប​​គ្រប់​​គ្រង​នេះ​បាន​បង្កើតជា​ការ​ ព្រួយ​បារម្ភ​។​ «ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​ យើង​ចាំបាច់​ត្រូវ​តែ​ពន្យល់​ប្រាប់ដល់​ក្មេងៗ​ជំនាន់​ក្រោយ​​អោយ​បាន​ដឹង។​   ប៉ុន្តែ បញ្ហា​ផ្សេងៗ​អាច​​នឹង​ផ្លាស់​ប្តូរ​។ រហូត​មក​ទល់​ពេល​នេះ មាន​តែជ​ន​បរទេស​ប៉ុណ្ណោះ​ដែលមកជួប​ខ្ញុំ សួរ​សំណួរ​​ខ្ញុំ​ ទាក់ទង​នឹង​ដំណើរ​​ជីវិត​របស់​ខ្ញុំ​។ ឥឡូវ​នេះ គឺជាលើក​ដំបូង​ហើយ​ដែល​​ជន​រួម​ជាតិ​​​បាន​សួរ​សំណួរ​​ខ្ញុំ​….»។

កុសល និស្សិត​ឆ្នាំទី​២ ផ្នែកចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​សំដែង​ការ​សោក​ស្តាយ​ថា​កម្មវិធី​សិក្សា​នៅសាលា​មិនផ្តោត​ការ​យកចិត្ត​ ទុក​ដាក់ទៅលើ​របប​ខ្មែរ​ក្រហម​​​នោះ​ទេ ទោះបីជា​មាន​សាស្រ្តាចារ្យ​​​មួយ​ចំនួន​បាន​និយាយ​សង្ខេប​នូវ​ប្រវត្តិ​ ខ្មែរ​ក្រហម​​​នៅក្នុង​​ថ្នាក់រៀន​​ក៏​ដោយ។​ កុសល​សួរ​សំណួរ​យ៉ាង​ម៉ឺង​​ម៉ាត់ថា «​វេទិកា​ទាំងនេះ​គឺ​ជា​យុទ្ធសាស្រ្ត​​ដ៏​ល្អ​មួយ ប៉ុន្តែ គេ​មក​ស្តាប់ រួច​ គេនឹង​ភ្លេច​អស់​។ អ្នកមកចូលរួម​ទាំងនោះ​គ្រាន់​តែ​ជា​មហាជន​​​មួយ​ក្តាប់​តូច​​​ប៉ុណ្ណោះ។ បន្ទាប់​ពី​ជំនួប​នេះ​បាន​បញ្ចប់ តើអ្នក​ណា​ជាអ្នក​ផ្ទេរ​ចំណេះ​ដឹង​ទាំង​នេះ​បន្តទៀត ហើយ​តើ​អ្នក​ណា​​​ដែល​ហ៊ាន​អះអាងថា​ ពីមួយ​ជំនាន់​ទៅ​មួយ​​ជំនាន់ ចំណេះដឹង​ទាំងនេះ​នឹង​មិន​បាត់​បង់ទៅវិញ​នោះ?»

ខ្មែរក្រហម នឹង​ដាក់បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​ នាពេលខាងមុខ​នេះ
ទោះបីជា ​អនុស្សាវរីយ៍​ដ៏ជូរចត់​នៅតែ​ដក់ជាប់នៅក្នុង​ក្រអៅ​បេះដូង​នៃ​គ្រួសារ​មួយ​​ ចំនួន​ក៏ដោយ​ ​ក៏​គេ​មិន​បាន​ដាក់បញ្ជូល​ប្រវត្តិសាស្រ្ត​នៃ​របប​នេះ​ ទៅ​ក្នុង​​កម្មវិធី​សិក្សារបស់សិស្ស​នោះ​ទេ​​នៅ​ទសវត្ស​ចុង​ក្រោយ​នេះ​។​ រដ្ឋាភិបាល សហការ​​ជាមួយ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា អាច​នឹង​​ជួស​ជុល​ «ការ​បំភ្លេច​​នេះ» ឡើង​វិញ ក្នុងពេលឆាប់​ៗនេះ។ នៅខែធ្នូខាងមុខ​នេះ​ មជ្ឈមណ្ឌលឯក​សារ​កម្ពុជា​ នឹង​ប្រគល់​​សៀវភៅ​​ព័ត៌មាន​មួយក្បាល មាន​៧៨ទំព័រ ស្តី​ពីរ​ប​ប​ខ្មែរ​ក្រហម​ ព្រមទាំង​ពិធី​​បូជាមនុស្ស​​ផ្សេង​ៗ នៅទ្វីប​អឺរុប និងអាមេរិក​​ ជូន​រដ្ឋាភិបាល​​កម្ពុជា ទុក​សម្រាប់អោយ​​គ្រូ​​មធ្យម​​សិក្សា ​ប្រើប្រាស់​ជា​ឯកសារ ដើម្បី​ស្វែងយល់​រឿង​សោក​នាដ​​​កម្មនៅកម្ពុជា ​នៅ​ក្នុង​​បរិបទមួយ​ ​កាន់​តែ​ទូលំ​ទូលាយ​​​​​ជាង​​មុន​។​​ បន្ទាប់មក​ គឺទុក​អោយ​​រដ្ឋាភិបាល​ជា​អ្នក​បញ្ចប់​ការ​ចង​ក្រង​សៀវភៅនេះ។

លោក​ ឆាំង​​ យក់​ មាន​ប្រសាសន៍លំអិត​ថា នៅខែបន្ទាប់ គឺជា​ពេល​វេលា​បណ្តុះ​បណ្តាល​​គ្រូបង្គោល​ថ្នាក់​ជាតិ​ តាមរយៈ​សៀវភៅ​អប់រំ​នេះ រួច​បណ្តុះបណ្តាល​គ្រូប​ង្គោល​ថ្នាក់ខេត្ត និង​ជាចុង​ក្រោយ សាស្រ្តាចារ្យ​ចំនួន​៣ ០០០នាក់ នៅ​អនុវិទ្យាល័យ និងវិទ្យាល័យ​​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ ប្រសិនជាការងារ​នេះ​ដំណើរការ​យ៉ាង​រលូន ចាប់ពី​ពេលនេះ រហូតដល់​ចុង​ឆ្នាំ​២០០៩ ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបតេយ្យ​​នឹង​ត្រូវ​បង្រៀន​ជាផ្លូវការ​នៅតាម ​សាលារៀន​​នីមួយៗ​​។

ប្រវត្តិសាស្រ្តសណ្តោង​គ្រូបង្រៀន
អ្នកជំនាញ ​ការ​អន្តរជាតិ​​ផ្នែក​​ពិធី​​បូជាមនុស្ស ចំនួន​១៨នាក់ និង​មន្រ្តីរដ្ឋាភិបាល​២៤នាក់ កំពុង​ធ្វើការងារ​ ចង​ក្រង​សៀវភៅ​នេះ​ឡើង​។ ពេលនេះ​ គេមិន​ទាន់​សម្រេច​​ថា​តើ​ការ​សិក្សា​ពី​​សម័យនេះនឹងត្រូវ​បែង​ចែក​ទៅតាម​​ កំរិត​សិក្សារបស់​សិស្ស​​យ៉ាង​ដូចម្តេច​នោះទេ​​។ លោក​នាយ​ក​​​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​បាន​​កត់​សម្គាល់​​ថា អ្វីដែល​ជឿ​ជាក់​នោះ គឺ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​​នៅឡើយ​ទេ។​ លោក​​បានលើកឡើង​ម្តងទៀត​ថា​សិស្ស​កំរិត​មធ្យម​សិក្សា​បានទទួល​ការ​បង្រៀន​ មុខវិជ្ជា​ប្រវត្តិវិទ្យា រយៈពេល​ត្រឹមតែ​៤៥នាទីប៉ុណ្ណោះ​ ក្នុង​មួយ​សប្តាហ៍។​ «យើង​​ចង់​អោយ​គ្រូ​ប្រវត្តិវិទ្យា​ចំណាយពេល​វេលាខ្លះ​សម្រាប់​សិស្ស។ ប្រជាជន​កម្ពុជា​​អាច​មាន​ការ​​វិនិច្ឆ័យ​ខុស និង​បង្កើត​​កំហុស​ឆ្គង​នៃអតីតកាល ដោយ​សារ​មិន​មាន​​ចំណេះ​ដឹង​ផ្នែក​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​ របស់ខ្លួនច្បាស់លាស់​»។

លោក​ឆាំង យក់ បាន​វាយតម្លៃថា មានតែការ​សិក្សា​ពី​របប​ប៉ុល ពត នៅថ្នាក់​រៀន​​ប៉ុណ្ណោះ ដែល​អាច​លុប​បំបាត់ភាពមិនអើពើ និងមិនជឿជាក់របស់​​​យុវជន​ខ្មែរ​​មួយចំនួនធំបាន​។ «អ្វីដែល​បានកើតឡើង វាពិបាកនឹង​ជឿ និងពន្យល់​ណាស់។ ដូចនេះ ការ​បង្រៀន​វិទ្យាសាស្រ្ត​​​ពិត​នេះ​មាន​សារៈប្រយោជន៍​ ក្នុង​ការ​​ធ្វើអោយ​រឿង​និទាន​នេះ​ប្រែក្លាយពី​ប្រវត្តិ​សាស្រ្ត​​​ធម្មតា​ ទៅជា​ប្រវត្តិសាស្រ្តដ៏​ពិត​ប្រាកដមួយ​។​ ហេតុដូចនេះ ​មនុស្ស​ជំនាន់ក្រោយ​នឹង​ទទួល​​បាន​ការអប់រំ​គ្រប់គ្រាន់ល្មម​ ដើម្បី​ផ្លាស់​ប្តូរ​ការយល់​ឃើញរបស់ខ្លួន។ គេ​ត្រូវ​ជៀស​ចេញ​អោយ​ផុតពី​បញ្ហា​ផ្លូវចិត្ត​របស់អ្នកដែល​នៅរស់រាន​ មានជីវិត ដើម្បី​ចូល​នៅក្នុង​ការ​​អប់រំ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​គ្មានការ​លំបាកផ្សេងៗ។ ​ចាប់ពីពេលនេះ​ត​​ទៅ ប្រសិន​​​បើ​ជា​មនុស្សមួយ​ចំនួន​នៅតែ​ប្រកែកមិនជឿ ក៏ដោយសារ​តែ​ពួក​គេ​​មានការ​អាម៉ាស់​ ​ ចំពោះ​ព្រឹត្តិការណ៍​​ដែលបានកើត​មានឡើងនៅក្នុ​ង​ប្រទេស​របស់​ខ្លួន​។

នេះប្រហែល ​គឺជា​កេរមរតក​ដ៏ធ្ងន់មួយ​ដែល​ត្រូវ​ទូល​រ៉ែក​។ ប៉ុន្តែ ការមិនដឹង​លឺ​អ្វីសោះ អាច​បង្ក​ជា​គំនិត​គ្រោះថ្នាក់​។ យុវវ័យ​ ដែល​កើត​​ក្រោយ​ឆ្នាំ​១៩៧៩នេះ​ ត្រូវ​តែ​ផ្តាច់​ខ្លួន​ចេញ​ពី​គំនិត​​ទាំង​នេះ។ បច្ចុប្បន្ន​នេះ​យុវជន​ទាំង​នោះ​មាន​ចំនួនច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​ ប្រជាជន​កម្ពុជា​។

2009-05-24

មន្រ្តី ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បី​រូប​ដែល​សង្ស័យ​ថា​អាច​ឆ្លង​មេរោគ​គ្រុន​ ផ្តាសាយ A(H1N1) នោះ ត្រូវ​គេ​ធ្វើ​តេស្ត​ឈាម​រួច​ហើយ ហើយ​បង្ហាញ​ថា​មិន​មាន​បញ្ហា​អ្វី​ទេ។

AFP Photo

អ្នក ​ធ្វើ​ដំណើរ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក​នៅ​ ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ Los Angeles សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​២៩ មេសា ២០០៩។

លោក សុខ ទូច ប្រធាន​នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាន៍​ថា ៖ «អវិជ្ជមានទេ»
សូម ​ជម្រាប​ថា យោង​តាម​លិខិត​ផ្តល់​ដំណឹង​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​អ្នក​ទេសចរ​ ខ្មែរ​អាមេរិកាំង​ទាំង​បី​នាក់​នោះ​គឺ​បាន​ជិះ​យន្តហោះ​តាមជើង​ហោះ​ហើរ OZ217 Asiana Airline ពី​ទីក្រុង​ស៊ីអាថុល សហរដ្ឋ​អាមេរិក មក​សំចត​នៅ​ចំណត​យន្តហោះ​អន្តរជាតិ​សាធារណរដ្ឋ​កូរ៉េ​និង​បន្ត​ដំណើរ​មក​ កម្ពុជា​នៅ​ថ្ងៃ​១៧ និង ១៨ ខែ​ឧសភា ហើយ​ជើង​ហោះ​ហើរ​នោះ​ក៏​មាន​អ្នក​ជំងឺ​មេរោគ​ផ្តាសាយ A(H1N1) ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​សង្ស័យ​ថា​អាច​ទេសចរ​ខ្មែរ​អាមេរិកាំង​ទាំង​បី​ រូប​រួម​ដំណើរ​ជាមួយ​អ្នក​ជំងឺ​នោះ​អាច​ឆ្លង​មេរោគ​ផ្តាសាយ A(H1N1) ហើយ​ចម្លង​ចូល​មក​ប្រទេស​កម្ពុជា៕