2009-05-24
មន្រ្តី ក្រសួងសុខាភិបាលបានឲ្យដឹងថា ពលរដ្ឋខ្មែរអាមេរិកាំងបីរូបដែលសង្ស័យថាអាចឆ្លងមេរោគគ្រុន ផ្តាសាយ A(H1N1) នោះ ត្រូវគេធ្វើតេស្តឈាមរួចហើយ ហើយបង្ហាញថាមិនមានបញ្ហាអ្វីទេ។
អ្នក ធ្វើដំណើរពាក់ម៉ាសដើម្បីការពារការឆ្លងជំងឺគ្រុនផ្ដាសាយជ្រូកនៅ ឯព្រលានយន្តហោះអន្តរជាតិ Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃ២៩ មេសា ២០០៩។
លោក សុខ ទូច ប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាន៍ថា ៖ «អវិជ្ជមានទេ»។
សូម ជម្រាបថា យោងតាមលិខិតផ្តល់ដំណឹងរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េអ្នកទេសចរ ខ្មែរអាមេរិកាំងទាំងបីនាក់នោះគឺបានជិះយន្តហោះតាមជើងហោះហើរ OZ217 Asiana Airline ពីទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក មកសំចតនៅចំណតយន្តហោះអន្តរជាតិសាធារណរដ្ឋកូរ៉េនិងបន្តដំណើរមក កម្ពុជានៅថ្ងៃ១៧ និង ១៨ ខែឧសភា ហើយជើងហោះហើរនោះក៏មានអ្នកជំងឺមេរោគផ្តាសាយ A(H1N1) ដែលប្រទេសកូរ៉េខាងត្បូងសង្ស័យថាអាចទេសចរខ្មែរអាមេរិកាំងទាំងបី រូបរួមដំណើរជាមួយអ្នកជំងឺនោះអាចឆ្លងមេរោគផ្តាសាយ A(H1N1) ហើយចម្លងចូលមកប្រទេសកម្ពុជា៕