|
|
||||
![]() ប៉ៃលិលន (កម្ពុជា) ថ្ងៃទី៦ មីនា ២០០២៖ អាជីវករលក់ថ្នាំពេទ្យព្យាបាលជំងឺគ្រុនចាញ់ នៅក្នុងដេប៉ូលក់ថ្នាំពេទ្យមួយកន្លែង ដែលមិនមានការត្រួតពិនិត្យ © ចន វីង / Magnum នៅ ប្រទេសកម្ពុជា ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនៅតែជាប្រធានបទមួយដ៏រសើប និងមិនអាចនិយាយចេញបានឡើយ។ បើតាមការសង្កេតរបស់អ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះ ព័ត៌មានផ្សេងៗទាក់ទិននឹងថ្នាំពេទ្យក្លែងក្លាយពិបាកនឹងធ្លាយ ចេញណាស់។ គេសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរងគ្រោះយ៉ាងធ្ងន់ធ្ងរពីផលិតផល ឱសថក្លែងក្លាយ ឬមិនសូវមានគុណភាព ហើយប្រជាជនគឺជាជនរងគ្រោះទី១។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ជាពិសេសចំពោះថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) និងថ្នាំប្រឆាំងគ្រុនចាញ់ ក្រុមប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយត្រូវបានបង្កើតឡើងនៅ ក្នុងក្រសួងសុខាភិបាល ដោយមានជំនួយឯកជនពីខាងក្រៅជាច្រើន។ ប៉ុន្តែគួរអោយសោកស្តាយ វាហាក់ដូចជាគ្មានវិធីណាមួយត្រូវបានរកឃើញ ដើម្បីផ្លាស់ប្តូរបណ្តាញឱសថស្ថាននៅកម្ពុជាអោយល្អប្រសើរនោះ ទេ។ ការរាប់ចំនួនឱសថស្ថានពិតប្រាកដ គឺពិបាក ឱសថការីក្លែងក្លាយបង្កអោយមានកំហុសផ្នែកវេជ្ជសាស្រ្ត យោងតាមការអោយនិយមន័យជាផ្លូវការរបស់អាជ្ញាធរកម្ពុជា ដោយយកតាមនិយមន័យរបស់[អង្គការសុខភាពពិភពលោក(WHO ) ឱសថក្លែងក្លាយគឺ«រាល់ឱសថទាំងឡាយណាដែលផលិតឡើង ជាមួយនឹងគោលការណ៍សកម្មមិនសមស្របឬមានគុណភាពមិនល្អ , រាល់ឱសថទាំងឡាយណាដែលមិនមានគោលការណ៍សកម្ម ឬមានសមាសធាតុក្នុងគោលការណ៍សកម្មខុសពីកម្រិតកំណត់ដោយក្បួន ផ្សំឱសថ , រាល់ឱសថទាំងឡាយណាដែលមានស្លាកសញ្ញាឬសម្បកវេចខ្ចប់ចម្លងដោយ ចេតនាតាមឱសថដែលមានរួចហើយ , រាល់ឱសថទាំងឡាយណាដែលផលិតដោយអ្នកគ្មានការអនុញ្ញាត»។ ជាផ្លូវការ បើតាមតួលេខរបស់ក្រសួងសុខាភិបាល ឱសថក្លែងក្លាយ១៣% (តួលេខនេះមិនមានការកែប្រែទេ តាំងពីដើមឆ្នាំ២០០០មក) កំពុងចរាចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែបើតាមការវាយតម្លៃរបស់សភាពាណិជ្ជកម្មបារាំង-កម្ពុជា ចេញផ្សាយនៅឆ្នាំ២០០៧ តួលេខនេះគឺមានពី៣០%ទៅ៤០%។ ឱសថការីដែលមានបរិញ្ញាបត្រម្នាក់ នៅក្នុងក្រុងភ្នំពេញ បានអះអាងដោយសុំមិនបញ្ចេញឈ្មោះថា ៖ «រយៈពេល៥ឆ្នាំដែលខ្ញុំបានធ្វើការងារនេះ និងតាមដែលខ្ញុំសង្កេតឃើញ គឺថាមានថ្នាំក្លែងក្លាយកាន់តែច្រើនឡើងចរាចរណ៍លើទីផ្សារ។ ខ្ញុំមើលឃើញថា ថ្នាំទាំងនោះគឺបន្លំកាន់តែដូចឡើងៗ ជាពិសេសសម្បក។ ចួនកាល សូម្បីខ្ញុំផ្ទាល់ ខ្ញុំមិនទាំងអាចបែងចែកថាមួយណាពិតមួយណាក្លែងក្លាយផង»។ រឿងសោកសៅមួយសម្រាប់ជនជាតិខ្មែរ នៅឆ្នាំ១៩៩៩ ការស្លាប់របស់ជនជាតិខ្មែរចំនួន៣០នាក់បានធ្វើអោយបញ្ហានេះត្រូវ គេមើលឃើញច្បាស់។ ពួកគេស្លាប់ដោយសារពុំមានការព្យាបាលត្រឹមត្រូវ។ ពួកគេបានលេបថ្នាំប្រឆាំងគ្រុនចាញ់ក្លែងក្លាយ ដែលមានផ្ទុកសារធាតុ sulfadoxine-pyriméthamine ខណៈដែលនៅលើសម្បកថ្នាំដាក់ថាមានសារធាតុ artésunate ។ វាគ្មានប្រសិទ្ធភាពលើទម្រង់គ្រុនចាញ់ដែលពួកគេមាននោះទេ តែបើសិនជា artésunate គឺវាអាចជួយពួកគេបាន។ ១០ឆ្នាំក្រោយមកទៀត ស្ថានភាពបែបនេះហាក់គ្មានការផ្លាស់ប្តូរសោះ។ លោកវេជ្ជបណ្ឌិតអ៊ឹងភូ ភូរិ គ្រូពេទ្យផ្នែកជំងឺទូទៅនៅទីក្រុងភ្នំពេញ លើកឡើងថា៖ «ឧប្បត្តិហេតុទាំងនេះកើតមានកាន់តែញឹកញាប់ឡើង បើតាមអ្វីដែលខ្ញុំសង្កេតឃើញ។ អ្នកជំងឺជាច្រើនមានស្ថានភាពកាន់តែធ្ងន់ឡើង អាចព្រោះថ្នាំគ្មានប្រសិទ្ធភាពលើពួកគេ អាចព្រោះវាមានផ្ទុកសមាសធាតុខុសពីអ្វីដែលមានសរសេរនៅលើសម្បក។ ចួនកាល ជាទូទៅថ្នាំអាចព្យាបាលពួកគេប្រកបដោយប្រសិទ្ធភាព ប៉ុន្តែដោយសារការប្រើប្រាស់មិនបានត្រឹមត្រូវ ធ្វើអោយមេរោគអាចធន់នឹងថ្នាំនោះ។ ទីបំផុត ពួកគេត្រូវមកមន្ទីរពេទ្យ ហើយជំពាក់បំណុលច្រើនថែមទៀតដើម្បីព្យាបាលជំងឺ។ វាប្រៀបដូចជារង្វង់មួយរកផ្លូវចេញមិនឃើញ»។ បើតាមតួលេខរបស់អង្គការអុកស្វាម នៅឆ្នាំ២០០៥ បំណុល២៥%របស់ជនជាតិខ្មែរ គឺពាក់ព័ន្ធនឹងចំណាយលើផ្នែកសុខភាព ជាពិសេសលើការទិញថ្នាំ។ នៅតាមខេត្ត កសិករជាច្រើនត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ ដោយសារមិនអាចសងប្រាក់កម្ចីវិញបាន បន្ទាប់ពីមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ការប្រយុទ្ធប្រឆាំងរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាព ការជួញដូរដែលស៊ីរូងគ្រប់ជាន់ថ្នាក់នៅក្នុងវិស័យនេះ អានបន្ថែម ការប្រយុទ្ធប្រឆាំងទូទាំងពិភពលោក ថ្ងៃទី១១ វិច្ឆិកា ២០០៨ ប៉ូលិសអន្តរជាតិបានរឹបអូសថ្នាំក្លែងក្លាយប្រឆាំងនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងរបេងនៅអាស៊ីអាគ្នេយ៍ គិតជាទឹកប្រាក់ជាង៦,៦៥លានដុល្លារ ហើយបានធ្វើនីតិវិធីចាប់ខ្លួនចំនួន២៧ករណី។ បើទោះជាការរឹបអូសថ្នាំប្រភេទនេះកើតឡើងញឹកញាប់មែន ប៉ុន្តែវាកម្រនឹងមានទំហំទឹកប្រាក់ដល់កម្រិតនេះណាស់។ ប្រតិបត្តិការនេះមានឈ្មោះជាភាសាអង់គ្លេសថា «Storm»។ វាជាប្រតិបត្តិការទី១ធ្វើឡើងរួមគ្នាដោយប៉ូលិសអន្តរជាតិ- WHO និងអង្គការគយពិភពលោក ពីទីក្រុងលីយ៉ុងនៃប្រទេសបារាំង។ យោង តាម WHO ទីផ្សារថ្នាំក្លែងក្លាយនៅក្នុងពិភពលោក អាចមានតម្លៃដល់៧៥ពាន់លានដុល្លារនៅឆ្នាំ២០១០ ពោលគឺកើនឡើង៩០% ចាប់តាំងពីឆ្នាំ២០០៥។ ម្យ៉ាងវិញទៀត ជាង៤០%នៃការចាប់ខ្លួនចំនួន១ ០៤៧ករណីនៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងថ្នាំក្លែងក្លាយ គឺត្រូវបានធ្វើឡើងនៅអាស៊ី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបាតុភាពនេះ អង្គការ WHO បានបង្កើតក្រុមការងារមួយឈ្មោះថា “ Impact “ ដែលចូលរួមដោយស្ថាប័នគយ នគរបាល និងអ្នកតំណាងមន្ទីរពិសោធន៍ឱសថ ដើម្បីរួមគ្នាពិចារណាពីវិធីប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ ប៉ុន្តែ ស្ថាប័ននេះត្រូវបានរងការរិះគន់ពីអ្នកសង្កេតការណ៍នានា ដោយសារការចូលរួមរបស់មន្ទីរពិសោធន៍។ មន្ទីរពិសោធន៍ឱសថត្រូវបានគេចោទប្រកាន់ថាចូលរួមក្នុងក្រុមការងារ នេះ ដើម្បីការពារអាជ្ញាប័ណ្ណរបស់ពួកគេច្រើនជាងការបារម្ភពីសុខភាព សាធារណៈ។ អ្នកសង្កេតការណ៍ទាំងនេះទិតៀនជាពិសេសពីការដែលមន្ទីរពិសោធន៍ ឱសថមួយចំនួនដែលចូលរួមក្នុង” Impact ” ថាក៏ពាក់ព័ន្ធនឹងការជួញដូរដែរ តាមរយៈការនាំចេញថ្នាំខុសច្បាប់ ថ្នាំគេលែងប្រើ ឬមិនអាចលក់បាននៅក្នុងប្រទេសខ្លួន យកទៅលក់នៅក្នុងប្រទេសកំពុងរីកចម្រើន។ ជាភស្តុតាង ពួកគេអះអាងថា ៖ «មានមន្ទីរពិសោធន៍ទាំងនោះតិចណាស់ដែលចុះមកដល់កន្លែងផ្ទាល់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ»។ |
||||
ឱសថក្លែងក្លាយនៅកម្ពុជា : ស្លាកសញ្ញាធ្វើអោយមានការមិនទុកចិត្ត
ខែ ឧសភា 26, 2009 ដោយ រតនា

តាមពិតទៅបើយើងចេះពិនិត្យមើលអោយបានល្អិតល្អន់នោះ ប្រហែលជាមិនសូវអីទេ ដូចខ្ញុំជាដើមពេលដែលខ្ញុំប្រើប្រាស់ឳសថអ្វីមួយនោះខ្ញុំតែងតែពិនិត្យមើលកាលបរិឆ្ឆេតផុតកំណត់អោយបានច្បាស់លាស់ និងមើលពីរបៀបប្រើប្រាស់វាផងដែរ។ ខ្ញុំធ្លាប់ជួបប្រទះជាច្រើនលើកដែរពីបញ្ហារហ្នឹង
សូមអគុណSamady ខ្ញុំគិតយោបល់របស់លោកត្រឹមត្រូវម្យ៉ាងដែរ ប៉ុន្តែប្រជាពលរដ្ធខ្មែរភាគច្រើនមិនទាន់មានការយល់ដឹងពីបញ្ហានេះនៅឡើយ។