បំរែបំរួលពត៌មាន៖
ប្រកាស
វិចារ

បណ្ណសារ សំរាប់ ខែ ឧសភា 29th, 2009

ss

អាន ប្រកាសពេញ »

ភាព ​តុបតែង​រៀប​ចំ​ដាក់​អំពូល​ភ្លើង​បំភ្លឺ​លម្អ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ​ វត្ត ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​រង​ការ​ចោទ​ថា កំពុង​តែ​បំផ្លាញ​សម្បត្តិ​វប្បធម៌​ជាតិ ដែល​ក្រៅ​ពី​រង​ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ក្នុង​និង​ក្រៅ​ស្រុក ភាព​តុប​តែង​លម្អ​នោះ​ក៏​បាន​រង​ការ​ចោទ​ពី​មតិ​បញ្ញវន្ត​និង​អ្នក​ជំនាញ​ ខ្លះ​ឯ​ទៀត​ដែរ។

អំពូល​ភ្លើង​ដែល​ដាក់​ភ្ជាប់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត។

ស្ថាបត្យករ​ខ្មែរ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ថ្ងៃ​អង្គារ ទី​២៦ ឧសភា​នេះ បាន​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​កិច្ច​អន្តរាគមន៍​និង​ឈាន​ដល់​ចេញ​បញ្ជា​ឲ្យ​ដក​អំពូល​ភ្លើង​ហ្វា​ អគ្គិសនី​ចេញ​ពី​ថែវ​ប្រាសាទ​អង្គរ​វត្ត​ដែល​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​ មួយ​នា​ពេល​ថ្មីៗ​នេះ។
លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​ថ្លែង​ថា ការ​ដែល​អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូជីង បំពាក់​ភ្លើង​ហ្វា​អគ្គិសនី​នៅ​ថែវ​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​លម្អ​និង​ បំភ្លឺ​នៅ​ពេល​យប់​និង​ក្នុង​បំណង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាត្រី​នោះ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ។
លោក មឿង សុន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ប្រាសាទ​អង្គរ​មួយ​ដែល​មាន ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ បាន​ជាប់​ក្នុង​ចំណោម​៧​នៃ​អច្ឆរិយ​វត្ថុ​ពិភព​លោក ហើយ​គេ​ស្គាល់​កម្ពុជា​ដោយសារ​ប្រាសាទ​អង្គរ នៅ​ពេល​នោះ​គឺ​យើង​អត់​មាន​អំពូល​ភ្លើង​ហ្វា​ហ្នឹង​ទេ គឺ​ដោយសារ​គេ​យល់​ថា ប្រាសាទ​ហ្នឹង​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​ជា​បុរាណ មិន​មែន​ការ​ច្នៃ​ដាក់​របស់​ទោះ​ទំនើប​នេ»។
ជាមួយ​គ្នា​នេះ លោក មឿង សុន ទទូច​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​កិច្ច​អន្តរាគមន៍​ដើម្បី​រក​លទ្ធភាព​រុះ​រើ​អំពូល​ភ្លើង​ហ្វា​អគ្គិសនី ​ទាំង​នោះ​ចេញ​ពី​ថែវ​ប្រាសាទ។
កាល​ពី​ថ្ងៃ​អាទិត្យ លោក ប៊ុន ណារិទ្ធ ជា​អគ្គនាយក​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ផ្នែក​ថែ​រក្សា​និង​អភិរក្ស​ ប្រាសាទ​បុរាណ បាន​ធ្វើ​សន្និសីទ​កាសែត​បដិសេធ​ថា ការ​ដាក់​ភ្លើង​ហ្វា​អគ្គិសនី​នោះ គឺ​មិន​បាន​ធ្វើ​ឡើង​ដោយ​ដាប់​ថ្ម​ប្រាសាទ​អង្គរ​វត្ត​នោះ​ទេ គឺ​ក្រុមហ៊ុន​ស៊ូជីង [...]

អាន ប្រកាសពេញ »