អូស្រ្តាសី
អង់គ្លេស
ប្រ៊ុយណេ
កាណាដា
ចិន
បារាំង
អាល្លឺម៉ង់
ឥណ្ឌា
ឥណ្ឌូនេស៊ី
ជប៉ុន
កូរ៉េខាងត្បូង
ឡាវ
[...]
បានដាក់ប្រកាស ក្នុង គ្មាន ចំណាត់ក្រុម ខែ ឧសភា 26, 2009 | ទំលាក់ មួយវិចារ »
អូស្រ្តាសី
អង់គ្លេស
ប្រ៊ុយណេ
កាណាដា
ចិន
បារាំង
អាល្លឺម៉ង់
ឥណ្ឌា
ឥណ្ឌូនេស៊ី
ជប៉ុន
កូរ៉េខាងត្បូង
ឡាវ
[...]
បានដាក់ប្រកាស ក្នុង គ្មាន ចំណាត់ក្រុម ខែ ឧសភា 26, 2009 | ទំលាក់ មួយវិចារ »
វីរុស នៃជំងឺគ្រុនផ្តាសាយជ្រូកបានចម្លងដល់មនុស្សចំនួន ១២ ០២២ នាក់ នៅក្នុងប្រទេសចំនួន៤៣ និងបានសម្លាប់ជីវិតមនុស្សអស់ ៨៦នាក់។ នេះបើយោងតាមតុល្យការរបស់អង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃ សៅរ៍។ ប៉ុន្តែតួលេខនេះ អាចមិនមែនជាចំនួនពិតប្រាកដទេ។ ប្រទេសខ្លះ ក្នុងចំណោមប្រទេសដែលទទួលរងគ្រោះជួបនឹងការរីករាលដាលនៃជំងឺនេះ ខ្លាំងជាងគេ រាប់ទាំងសហរដ្ឋអាមេរិកផង បានបដិសេធមិនព្រមធ្វើការរាប់ចំនួនសរុបនៃអ្នកមានកើតជំងឺគ្រុន ផ្តាសាយទេ។ ក្នុងរយៈពេល តែ២៤ ម៉ោងប៉ុណ្ណោះ មានករណីកើតជំងឺគ្រុនផ្តាសាយថ្មីជាផ្លូវការចំនួន៨៥៤នាក់។
តើជំងឺនេះពិតជានឹងឈានដល់ដំណាក់កាលនៃការរាតត្បាតឬយ៉ាងណា ?
ហេតុអ្វីបានជាអង្គការសុខភាពពិភពលោកសម្តែងក្តីព្រួយបារម្ភប្រឈមនឹងការរីករាលដាលនៃជំងឺគ្រុនផ្តាសាយជ្រូក ?
ជាងមួយខែកន្លងមកហើយដែលពិភពលោកទាំងមូលនាំគ្នាផ្តោតអារម្មណ៍នឹង ជំងឺគ្រុនផ្តាសាយប្រភេទអា ឬ គ្រុនផ្តាសាយជ្រូកដែលមានប្រភពផ្ទុះចេញដំបូងបង្អស់នៅក្នុងប្រទេស ម៉ិចស៊ិក។
ហេតុអ្វីបានជាគេត្រូវព្រួយបារម្ភពីជំងឺគ្រុនផ្តាសាយនេះខ្លាំងម្ល៉េះ?
គ្រុន ផ្តាសាយមានច្រើនបែប និងច្រើនប្រភេទ ហើយការបែងចែក និងឲ្យឈ្មោះមេរោគនៃជំងឺគ្រុនផ្តាសាយ គឺដោយផ្អែកទៅតាមកំរិតសាហាវរបស់វា។
ជំងឺគ្រុនផ្តាសាយមាន បីប្រភេទ A B និង C ធំៗ ដែលអាចនាំដល់គ្រោះថ្នាក់ដល់ជីវិត ជាពិសេសនោះគឺជំងឺគ្រុនផ្តាសាយប្រភេទ A តែម្តង ប៉ុន្តែគួរឲ្យសោកស្តាយ និងគួរចងចាំថាជំងឺគ្រុនផ្តាសាយ ប្រភេទ A និង Bនេះតែងស្តែងឡើងក្នុងរូបភាពនិងរោគសញ្ញាដូចគ្នា និងពិបាកវិភាគវិនិច្ឆ័យរកភាពខុសគ្នាខ្លាំងណាស់។ ចំណែកគ្រុនផ្តាសាយដែលបង្កឡើងដោយមេរោគប្រភេទ សេ វិញ [...]
បានដាក់ប្រកាស ក្នុង គ្មាន ចំណាត់ក្រុម ខែ ឧសភា 26, 2009 | ទំលាក់ មួយវិចារ »
អន្លុងវែង (ខេត្តឧត្តរមានជ័យ កម្ពុជា) ថ្ងៃទី១៩ ឧសភា ឆ្នាំ២០០៧៖ ការបណ្តុះបណ្តាលនិស្សិតក្មេងៗ ដែលរៀបចំធ្វើឡើងនៅផ្ទះរបស់តាម៉ុក
ភាព យន្តឯកសារ «មន្ទីរស២១ : ម៉ាស៊ីនពិឃាដរបស់ខ្មែរក្រហម» របស់ផលិតករប៉ាន់ រិទ្ធី បានបញ្ចប់ទៅ ជាមួយនឹងសភាពស្ងប់ស្ងាត់ ក្រោមក្រសែភ្នែករបស់មហាជន ដែលសុទ្ធសឹងតែជាសិស្សនិស្សិត ដែលមកជួបជុំគ្នា នៅថ្ងៃអាទិត្យ ទី២៦ តុលា នាទីក្រុងភ្នំពេញ នៅក្នុងកម្មវិធីមួយ រៀបចំឡើងដោយអង្គការកម្ពុជាមួយឈ្មោះថា កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(ក.អ.ធ.យ)។ ទីកន្លែងមានលក្ខណៈសមរម្យ គឺនៅក្នុងសាលដាក់តាំងរូបគំនូរ ក្នុងគេហដ្ឋានរបស់លោក វ៉ាន់ ណាត ដែលជាអ្នកនៅរស់រានមានជីវិតមួយរូបពីមន្ទីរស-២១។ លោកជាអ្នកគូររូបទិដ្ឋភាពដ៏សាហាវឃោរឃៅនៃអតីតមន្ទីរឃុំឃាំង និងធ្វើទារុណកម្ម ទួលស្លែង ដែលបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាសារមន្ទីរប្រល័យពូជសាសន៍។ នៅពេលអំពូលភ្លើងបើកឡើងវិញ យុវនារីម្នាក់បានអះអាងទាំងអារម្មណ៍ភ័យតក់ស្លុតថា «កាលពីមុននេះ ខ្ញុំមិនជឿលើរឿងខ្មែរក្រហមនេះនោះទេ ប៉ុន្តែ នៅពេលខ្ញុំបានមើលខ្សែភាពយន្តនេះ ខ្ញុំចាប់ផ្តើមជឿជាក់តិចៗហើយ…»។ ខណៈពេលសវនាការរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំងស-២១ នឹងបើកការជំនុំជម្រះនៅប៉ុន្មានខែខាងមុខទៀតនេះ យុវជននៅកម្ពុជាខ្លះនៅមិនទាន់ជឿលើរឿងសោកនាដកម្ម ដែលបានប្រព្រឹត្តនៅសម័យគ្រប់គ្រងរបស់ប៉ុល ពត និងបក្សពួករបស់គេ នៅឡើយនោះទេ។
ដើម្បីជឿជាក់ ត្រូវមើល…
កញ្ញាដ៏ស្រស់ ប្រិមប្រិយ [...]
បានដាក់ប្រកាស ក្នុង គ្មាន ចំណាត់ក្រុម ខែ ឧសភា 22, 2009 | ទំលាក់ មួយវិចារ »
2009-05-24
មន្រ្តី ក្រសួងសុខាភិបាលបានឲ្យដឹងថា ពលរដ្ឋខ្មែរអាមេរិកាំងបីរូបដែលសង្ស័យថាអាចឆ្លងមេរោគគ្រុន ផ្តាសាយ A(H1N1) នោះ ត្រូវគេធ្វើតេស្តឈាមរួចហើយ ហើយបង្ហាញថាមិនមានបញ្ហាអ្វីទេ។
AFP Photo
អ្នក ធ្វើដំណើរពាក់ម៉ាសដើម្បីការពារការឆ្លងជំងឺគ្រុនផ្ដាសាយជ្រូកនៅ ឯព្រលានយន្តហោះអន្តរជាតិ Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃ២៩ មេសា ២០០៩។
លោក សុខ ទូច ប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាន៍ថា ៖ «អវិជ្ជមានទេ»។
សូម ជម្រាបថា យោងតាមលិខិតផ្តល់ដំណឹងរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េអ្នកទេសចរ ខ្មែរអាមេរិកាំងទាំងបីនាក់នោះគឺបានជិះយន្តហោះតាមជើងហោះហើរ OZ217 Asiana Airline ពីទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក មកសំចតនៅចំណតយន្តហោះអន្តរជាតិសាធារណរដ្ឋកូរ៉េនិងបន្តដំណើរមក កម្ពុជានៅថ្ងៃ១៧ និង ១៨ ខែឧសភា ហើយជើងហោះហើរនោះក៏មានអ្នកជំងឺមេរោគផ្តាសាយ A(H1N1) ដែលប្រទេសកូរ៉េខាងត្បូងសង្ស័យថាអាចទេសចរខ្មែរអាមេរិកាំងទាំងបី រូបរួមដំណើរជាមួយអ្នកជំងឺនោះអាចឆ្លងមេរោគផ្តាសាយ A(H1N1) ហើយចម្លងចូលមកប្រទេសកម្ពុជា៕